ចាំកាលទៀត! Apple កំពុងរើសអ្នកជំនាញខាង AI ជំនាន់ថ្មីទៅធ្វើការ ប្រាក់ខែអាចដល់ ៣០ម៉ឺនដុល្លារ
Makara Rin
MAY 24 2023
អាជីវកម្ម 4.0
352 views
1 min read

ចូលដល់ឆ្នាំ ២០២៣ នេះមានក្រុមហ៊ុនយក្សលំដាប់ពិភពលោកជាច្រើនបានផ្តោតលើបច្ចេកវិទ្យា AI ជាក់ស្តែងដូចជា Google, Microsoft និងក្រុមហ៊ុនផ្សេងៗទៀត។ ដោយឡែកថ្មីៗនេះក្រុមហ៊ុន Apple ចាប់ផ្តើមបោះជំហ៊ានលើវិស័យនេះដែរហើយ ដោយប្រកាសជ្រើសរើសអ្នកមានសមត្ថភាពខាង AI ជំនាន់ថ្មី (Generative AI)​ ដើម្បីចូលធ្វើការនៅក្រុមហ៊ុនខ្លួន។

ក្នុងនោះផងដែរ​ Apple គឺកំពុងតែជ្រើសរើស​អ្នកដែលសមត្ថភាពអាចបំប្លែងរាល់គំនិតផ្សេងៗឲ្យទៅជាសកម្មភាពក៏ដូចជារូបភាពពិតបាន ពោលគឺអ្នកដែលមានជំនាញផ្នែក Visual Generatvie Modeling Research Engineer ដែលជំនាញនេះគឺគេយកទៅប្រើប្រាស់ក៏ដូចជាអភិវឌ្ឍទៅលើផ្នែក Photography, Image, Videos Editing, 3D Shape, និង​ការធ្វើ Avatar ជាដើម ក៏ដូចជាផ្នែកផ្សេងៗជាច្រើនទៀត។

យ៉ាងណាមិញចំពោះជំនាញនេះផងដែរគឺគេត្រូវការអ្នកដែលខ្លាំងខាងផ្នែក ML(Machine Learning) អ្នកដែលមានបទពិសោធន៍ជាមួយនឹងការបង្កើត Deep Learning Application អ្នកដែលពូកែវិភាគនិងដោះស្រាយបញ្ហា រួមជាមួយនឹងជំនាញបច្ចេកទេសផ្សេងៗទៀតដែលអ្នកទាំងអស់គ្នាអាចចូលមើលតាមរយៈលីងខាងលើបាន។

1

មិនតែប៉ុណ្ណោះ អ្នកដែលមានសមត្ថភាពអាចរួមដំណើរជាមួយនឹងក្រុមហ៊ុន Apple បានគឺនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន​ជាពិសេសគឺទទួលបានប្រាក់ខែខ្ពស់តែម្តង​។ ជាក់ស្តែងចំពោះជំនាញដែល Apple កំពុងជ្រើសរើសនេះ គឺអាចទទួលបានប្រាក់ខែគោលចាប់ពី $206,000 ដល់ $340,000 ឯណោះ លើសពីនេះទៅទៀតអ្នកដែលបានក្លាយជាបុគ្គលិករបស់ Apple ក៏អាចមានឱកាសក្លាយជាម្ចាស់ភាគហ៊ុនរបស់ Apple ផងដែរ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia