មិនខ្លាចក្រោយគេ Apple សំងំអភិវឌ្ឍមុខងារចែករំលែកថ្មនៅលើ iPhone បើទោះបី Android មានរាប់ឆ្នាំហើយក៏ដោយ
Makara Rin
FEBRUARY 7 2023
អេឡិចត្រូនិក
311 views
1 min read

មិនមានពាក្យថាស្តាយក្រោយទេបើទោះបីដើរយឺតជាងគេបន្តិចក៏មែន ដោយ​ Apple បានបន្តដំណើរជាមួយនឹងការអភិវឌ្ឍនូវមុខងារចែករំលែកថ្ម​នៅលើ iPhone ឬហៅម្យ៉ាងទៀតថា Reverse Wireless Charging ហើយមុខងារមួយនេះក៏ត្រូវបានខកខានដាក់នៅលើ iPhone 14 ផងដែរដោយសារតែមានការយឺតយ៉ាវទៅលើអភិវឌ្ឍ នេះបើយោងទៅតាមការចុះផ្សាយរបស់ 9to5mac

ចំពោះមុខងារ Reverse Wireless Charging នេះគឺសំដៅលើការសាកថ្មដោយមិនចំបាច់ប្រើខ្សែរ ពោលគឺគ្រាន់តែយកទូរស័ព្ទឬឧបករណ៍ផ្សេងៗមកដាក់ភ្ជាប់ជាមួយនឹងទូរស័ព្ទដែលមានមុខងារចែករំលែកថ្ម(Reverse Wireless Charging )វានឹងនឹងធ្វើការបញ្ជូនថាមពលថ្មទៅកាន់ឧបករណ៍មួយទៀតតែម្តង។

Macotakara 759

ប្រភពដដែលក៏បានបន្តថាមុខងារថ្មីដែល Apple កំពុងតែអភិវឌ្ឍនេះគឺវាអាចមានសមត្ថភាពក្នុងការចែករំលែកថាមពលថ្មទៅកាន់ឧបករណ៍ផ្សេងៗទៀតមិនត្រឹមតែទូរស័ព្ទមួយមុខងនោះទេពោលគឺវាអាចសាកបានទាំង AirPods ទៀត។ ហើយប្រសិនបើមុខងារ Reverse Wireless Charging មួយនេះដំណើរការ ដូច្នេះអ្នកគ្រាន់តែដាក់ AirPods នៅពីក្រោយខ្នង iPhone ជាការស្រេច។

លើសពីនេះទៅទៀតសម្រាប់បច្ចេកវិទ្យាមួយនេះ បើទោះបីជាវាអាចចេញក្រោយគេពិតមែនតែ Apple មានគ្រោងធ្វើវាឱប្លែកពីគេតែម្តង ដោយផ្តោទៅលើ Firmware ក៏ដូចជាការតេស្តសាកល្បងផ្សេងៗទៀត មិនតែប៉ុណ្ណោះគេផ្តោតទៅលើល្បឿននៃការចែករំលែកថាមពលថ្មពី iPhone ទោកាន់ឧបករណ៍ដ៏ទៃទៀត ក៏ដូចជាកម្តៅនិងប្រសិទ្ធភាពនៃការសាកផងដែរ។

អ្វីដែលកាន់តែពិសេសមួយទៀតនោះគឺ Apple នឹងធ្វើ User Interface ពិសេសមួយសម្រាប់មុខងារ Reverse Wireless Charging នេះតែម្តង ដោយវានឹងធ្វើការបង្ហាញនូវព័ត៌មានផ្សេងៗដើម្បីឱយើងមើល។

គូសបញ្ជាក់ផងដែរថាសម្រាប់មុខងារថ្មីរបស់ Apple ដែលនៅលើ Android មានយូរហើយនោះ យើងមិនទាន់ដឹងថា Apple នឹងបញ្ចប់ការអភិវឌ្ឍនៅពេលណា​ ឬដាក់ឱប្រើប្រាស់ផ្លូវការនៅលើ iPhone ពេលណានោះទេ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team