ឡូយណាស់! Apple ត្រៀមចេញមុខងារថ្មីលើ iPhone អាចចម្លងសំឡេងអ្នក ឲ្យចេះសន្ទនាបានទៀត
Makara Rin
MAY 18 2023
អេឡិចត្រូនិក
247 views
2 mins read

ថ្មីៗនេះ Apple បានធ្វើការបញ្ចេញមុខងារថ្មីៗជាច្រើនដើម្បីត្រៀមដាក់ឲ្យប្រើប្រាស់ ដោយក្នុងនោះមានមុខងារពិសេសមួយគឺ អាចជួយដល់អ្នកដែលមិនអាចនិយាយបាន ឬក៏អ្នកដែលមិនមានសមត្ថភាពក្នុងការនិយាយជាដើម ហើយថែមទាំងអាចចម្លងសំឡេងរបស់យើងបានទៀតផងជាមួយនឹងការប្រើប្រាស់នូវប្រព័ន្ធ Machine Learning ។

ក្នុងនោះផងដែរ Apple បានបន្ថែមថា មុខងារទាំងនេះនឹងចេញឲ្យប្រើប្រាស់នៅចុងឆ្នាំនេះហើយ ដោយវាអាចជួយដល់អ្នកដែលមានពិការភាព អ្នកដែលមិនមានសមត្ថភាពក្នុងការនិយាយជាដើមក៏នៅតែអាចធ្វើការប្រាស្រ័យទាក់ទងគ្នាបានល្អប្រសើផងដែរ។ ហើយមុខងារទាំងអស់នោះមានដូចខាងក្រោម៖

Assistive Access

សម្រាប់មុខងារមួយនេះគឺគេច្នៃជាពិសេសក៏ដូចជាចម្រាញ់យកកម្មវិធីដែលសំខាន់ដើម្បីផ្តល់បទពិសោធន៍ទៅកាន់អ្នកដែលខ្សោយការយល់ដឹងចំពោះការប្រើប្រាស់ស្មាតហ្វូន។ លើសពីនេះទៅទៀតមុខងារ​ Assistive Access នេះគេអាចប្រើបានជាមួយនឹងកម្មវិធីជាច្រើនដែលគេបានចម្រាញ់ដចជា Camera, Photo, Music, Call, និងធ្វើការផ្ញើសារជាដើម ដោយកម្មវិធីទាំងអស់នោះ គេបានពង្រីកវាឲ្យធំៗ មានពណ៌ដិតច្បាស់ស្រួលមើល។

1

Live Speech, Personal Voice  

ចូលមកដល់មុខងារនេះវិញគឺ Apple បានដាក់បញ្ចូលវាទាំងនៅក្នុង iPhone, iPad, និង Mac ដោយយើងគ្រាន់តែសរសេរនូវអ្វីដែលយើងចង់សន្ទនាទៅកាន់នរណាម្នាក់តាមរយៈការហៅតាម FaceTime Call នោះវានឹងធ្វើការជួយបញ្ចេញសំឡេងសន្ទនាតាមការសរសេររបស់យើងតែម្តង មិនតែប៉ុណ្ណោះយើងក៏អាចធ្វើការរក្សាទុកឃ្លាណាដែលយើងពេញទុកប្រើពេលក្រោយក៏បានដែរ។

យ៉ាងណាមិញសម្រាប់អ្នកដែលមានបញ្ហាក្នុងការនិយាយ ឬអ្នកដែលមានជំងឺ ALS (amyotrophic lateral sclerosis) គឺពួកគេអាចប្រើប្រាស់មុខងារ Personal Voice បាន ដោយគ្រាន់តែធ្វើការអានឃ្លា (Text Promp) មួយចំនួនដែលគេបានដាក់ឲ្យដើម្បីធ្វើការថតសំឡេងទុកក្នុង iPhone និង iPad ចំនួន 15នាទី នោះវាយកសំឡេងទៅប្រើប្រាស់តាមការសន្ទនាផ្សេងៗ ដោយមិនចាំបាច់និយាយដោយខ្លួនឯងផ្ទាល់ទៀតក៏បានដែរ។​ ក្នុងនោះផងដែរ មុខងារមួយនេះគេបានប្រើប្រាស់បច្ចេកវិទ្យា Machin Learning ដើម្បីរក្សាសុវត្ថិភាពព័ត៌មានឯកជនភាពរបស់អ្នកប្រើប្រាស់។

3

គូសបញ្ជាក់ផងដែរថា ចំពោះការអាប់ឌែតថ្មីនេះគឺនៅមានមុខងារជាច្រើនទៀតដូចជា ការជួយដល់អ្នកដែលមានបញ្ហាភ្នែកមើលសូវឃើញជាដើម ក៏នៅតែអាចប្រើមុខងារផ្សេងៗនៅលើ iPhone បានដែរ និងមុខងារផ្សេងៗទៀតដែលនឹងមកដល់នៅចុងឆ្នាំនេះហើយ។

អត្ថបទដោយ៖ រិន មករា

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth