មកដល់ខ្មែរហើយ! GAC GS8 ស៊េរីឆ្នាំ២០២៣ ប្តូររូបរាងថ្មីទាំងស្រុងកាន់កាច មានតម្លៃជាងខ្ទង់ $60000
Pheakdey Prem
OCTOBER 10 2022
យានយន្ត
619 views
3 mins read

ថ្មី​​ៗ​នេះ​ ​​​ក្រុមហ៊ុន​​ GAC Motor Cambodia បាន​​​​នាំ​​ចូល​​​​​នូវ​​រថយន្ត​​​​​ស៊េរី​​ថ្មី​ ឆ្នាំ​២០២​៣ ​​ដែល​ទើប​តែ​​​បាន​ផ្លាស់​​ប្តូរ​រូបរាង​​ថ្មី​ទាំង​​ស្រុង​​ ​ហើយនោះ​គឺ​​ជា GAC GS8 ​​​​​​​ត្រូវបាន​​​​​យក​​​​​គម្រូ​​​​​​ ស្ពាន​​ដែល​វែង​​ជាងគេនៅប្រទេសចិន​​​​​ប្រវែង ៥៥គ.ម​​ ​ដើម្បី​​រចនា​​​​​​នូវរថយន្ត​​​​​​​​ប្រភេទ SUV  Full-size ៧កៅ​អី​នេះឡើង​មក​​។​

20221008 082305

​​​​​​​​​​​​​​​​​យ៉ាង​ណាមិញ​​ កាល​​ពី​ថ្ងៃទី​​​០៨​ ខែ​តុលា​ ឆ្នាំ២០២​២​​​ ក្រុម​ហ៊ុន​​​ TH Group ​​​ដែល​​​ជាមេ​​​ធំ​​​​​​​របស់​​​​ GAC Motor បាន​ប្រា​រព្ធ​​​នូវពិធី​​​​បើ​​ក​សម្ពោធ​នូវ​ Showroom ថ្មី​​​ ស្ថិតនៅ ក្រុមហ៊ុន GAC អគារ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ (ស្ថិតនៅខាងកើត ផ្សារពោធិ៍ចិនតុង ចម្ងាយ100ម៉ែត្រ​) ។​

20221008 092114

ក្នុង​កម្ម​វិធី​​នេះដែរ​​​​ ក៏​មាន​ការ​​តាំង​បង្ហាញ​​​​​​នូវ​​​ទំនើប​​​ៗ ​របស់​​​ក្រុមហ៊ុន​ GAC Motor ​ដូចជា​ GS3, GS4, GS5 ​ជា​ពិសេស​​ជាង​គេ​គឺជា​រថយន្ត​​​​​ដែល​ទើប​តែនាំចូលមក​​កាន់​​ស្រុកខ្មែរ​​​​ All-New GAC GS8 ស៊េរី​ឆ្នាំ២០២៣​ ពណ៌ខ្មៅ​​​​​​​​រលោង​​ ​​​ហើ​យ​​ក៏ជារថយន្ត​ ត្រូវបាន​បំពាក់​បច្ចេក​វិទ្យាទំ​នើប​ជា​គេ​​​​ផងដែរ​​។​

Gac

​​​​​​​​​​ព្រឹត្តិការ​ណ៍នៃការសម្ភោធ​​​​​​​ទី​តាំង​បង្ហាញ ឬ Showroom នេះដែរ​​ ក្រុមការ​ងារ​ចាបខៀវ​ Technology Cambodia ​ក៏បាន​​​​​ចូល​​រួមកម្ម​វិធីរបស់ GAC Motor​​​​​ ព្រម​ទាំងបាន​​សាក​សួរ​​​នូវព័ត៌មានទាក់​ទង​​​នឹង​​រថយន្ត​​​ All-New GAC GS8 ស៊េរី​ឆ្នាំ២០២៣ ​​ពិសេសៗជាច្រើន​​។​​

93c1f8abcb941fc12a16ff9cf98531b09354ce3a

​​ថ្លែង​ក្នុងបទសម្ភាសន៍រវាង​ ​​​​​កញ្ញាដ៏ស្រស់​ស្អាត​​​ម្នាក់​​ ដែល​ជា​បុគ្គលិក​​​​​​ផ្នែក​​លក់​ប្រចាំ​​ក្រុមហ៊ុន​​ GAC Motor បាន​​ប្រាប់​មកក្រុម​ការងារ​​​​​ចាប​ខៀវ​ ​ថា​៖ ​សម្រាប់​​​​​រថយន្ត​ពណ៌ខ្មៅរលោង​​​​ ជា​រថយន្ត​​​​ All-New GAC GS8 ស៊េរី​ឆ្នាំ​២០២៣ ដែល​ខាងក្រុមហ៊ុន​ទើប​តែនាំ​ចូល​មក​ថ្មី​ៗនេះ​ដែរ​ទេ​ ហើយ​រូបរាង​របស់​វា​ គឹត្រូវបាន​កែប្រែ​​ទាំង​ស្រុ​ង​ ​​​​​​ដោយ​​​​Conceptឌី​ហ្សាញ​រូបរាង​ GS8 នេះ​ដែរ​ ផ្តោតសំខាន់​លើ​ការ​​​​​​​ទម្លុះ​​ខ្យល់​​ ដែល​ភាសា​បច្ចេកទេសហៅ​ថា​ ​ Aerodynamic ​និងរាល់​​​​​គ្រឿង​តុបតែង​ដូចចជា​​ អំពូល​ភ្លើង​​​មុខ ក្រោយ​​ interior lighting គឺ​ត្រូវបាន​​​​យក​​គម្រូ​​​តាម​ស្ពាន​អាកា​សវែង​ជាងគេ​នៅប្រទេសចិន​ប្រវែង ៥៥គ.ម និ​ង​​បាណា​ខាងមុខ​​​ក៏បាន​​​​ផ្លាសប្តូរ​ទាំង​ស្រុង​​​ ខុស​ប្លែកខ្លាំងមែន​ទែន​ពីស៊េរី​ឆ្នាំ២០២២​ ។​

Photo 2022 10 08 11 13 58

យ៉ាងណាមិញ​ ​ ចំពោះ​​​​​​​ម៉ាស៊ីន​របស់​រថយន្ត​នេះ​ត្រូវបាន​ upgrade​ ​​ទៅ​ជា​​​​ប្រភេទ​ម៉ាស៊ីន​​​ 2.0លីត្រ​ ​មេ​ហ្គា​ទាក់បូ​ ដំណើរ​ការ​ដោយ​ប៊ុង​​១ មាន​លេខ​កាំប៉ាតាស់អូ​តូ​​ ​​​​ ​​ដែល​ជា​បច្ចេកវិទ្យា​ថ្មី​​​​​​។ ​ ​អ្វី​​ដែល​ពិសេស​ជា​ងនេះ​ទៅ​ទៀត​​​ គឺ​​កៅ​​អី​​​​ទាំង៧ ​មាន​​​តែ​​​​បាន​​បង្កប់​​​​​ទៅ​ដោយ​​តែ​ក្រអប​​​​​​​​​ ដើម្បី​​ក្លិន​​​​​​ខាងក្នុង​នៃរថយន្ត​​​មា​​ន​​ផាសុភាព​​​​ ​​​​​​​​​អម​ជាមួយនឹង​​​​​​​​មុខងារ​​ Auto Hold ​​​​​​ដែល​​​​ដំណើរ​ការ​​​​ឈប់​​ និង​ lock ហ្វ្រាំង​​​ដោយ​ស្វ័យ​​ប្រវ​តិ្ត​​​​​នៅពេល​ឈប់​​ស្តុប​​​​​​មួយ​ភ្លែតៗ ។​ ​

2023 Gac G S8 Exterior 02

​​​​​​​​ជា​​ចុង​​ក្រោយ​​​ កញ្ញ​ក៏បាន​បញ្ជាក់​​​​​ថា​ រថយន្ត​​​ GAC GS8 ស៊េរី​ឆ្នាំ២០២៣ គឺមាន​​តម្លៃ​​​​​ ៦២៥០០ដុល្លារ​​​ ​បញ្ចុះ​​តម្លៃ​​រួច​នៅ​សល់​​​ត្រឹម​​ ៦០៥០០ដុល្លារ​​តែប៉ុណ្ណោះ​​ ​​​​​​​​​ជា​មួយ​នឹង​កម្រិត​ស៊ីសាំង​​​​​អាចស៊ីចន្លោះ​ពី ១០​ទៅ​១២លីត្រ​ក្នុងការ​បើកបរ​ចម្ងាយ​ ១០០គ.ម ៕

អត្ថបទដោយ​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia