ខ្លាំងមែន AI មួយនេះ! គ្រាន់តែគូររូបព្រាង ក៏វាអាចបំប្លែងទៅជា ទម្រង់ App ឬ Website ដូចពិតៗដែរ
Makara Rin
JUNE 16 2023
គន្លឹះល្អៗ
608 views
1 min read

ចូលដល់ពាក់កណ្តាលឆ្នាំ 2023 នេះ បច្ចេកវិទ្យា AI កាន់តែមានភាពរីកចម្រើន ក្នុងនោះយើងសង្កេតឃើញថាមានវេបសាយ AI ជាច្រើនប្រភេទសម្រាប់ជួយដល់ការងារប្រចាំថ្ងៃរបស់យើង ហើយក្នុងអត្ថបទនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាពីវេបសាយ AI ដែលវាអាចជួយដល់ UX/UI Designer ដើម្បីងាយស្រួលក្នុងគូសគម្រូរវេបសាយឬអេបផ្សេងៗ។

សម្រាប់វេបសាយនេះមានឈ្មោះថា uizard.io ដែលវាមានមុខងារជាច្រើនដូចជា UX Design, Wireframing, Mock Up, Prototyping ជាដើម។ មិនតែប៉ុណ្ណោះ វាមានមុខងារ AI ពិសេស 3 បន្ថែមទៀតគឺ៖

  • Desgin Assistant: សម្រាប់មុខងារមួយនេះគឺវានឹងធ្វើការបំប្លែងរូបគំនូរដែលយើងបានគូរទៅជាទម្រង់វេបសាយឬ​ទម្រង់អេបពិតជាក់ស្តែងតែម្តង
    • Uizard Screenshot: ចំពោះមុខងារនេះវិញគឺកាន់តែងាយស្រួលទៀតពោលគឺយើងគ្រាន់តែធ្វើការ​ Screenshot នូវអេបឬវេបសាយណាមួយដែលយើងចង់បាននោះវានឹងធ្វើការបំប្លែងទៅជាប្រភេទ UI Design ដែលយើងអាចធ្វើការកែច្នៃបន្ថែមបាន
    • Uizard Autodesigner: សម្រាប់មុខងារមួយនេះវិញ​គឺកាន់តែងាយស្រួលទៀតពោលគឺយើងគ្រាន់តែធ្វើការបញ្ចូលអក្សរទៅតាមអ្វីដែលយើចង់បាននោះវាងបង្កើតជាប្រភេទ Screen Mockups ផ្សេងៗសម្រាប់វេបសាយឬអេបនៅលើទូរស័ព្ទជាដើម។

    1

    គូសបញ្ជាក់ផងដែរថា វេបសាយ​ uizard មួយនេះក៏មានជាប្រភេទគម្រូក៏ដូចជា Templates ស្រាប់ៗដើម្បីឲ្យយើងធ្វើការជ្រើសរើសក្នុងការបង្កើតផងដែរ។

    អត្ថបទដោយ៖ រិន មករា

     

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia