ដំណឹងល្អ! អ្នកស្រលាញ់វិស័យបច្ចេកវិទ្យា និងការច្នៃប្រឌិត ប្រញាប់ដាក់ពាក្យប្រកួត ដើម្បីមាន ឱកាសឈ្នះទៅសិង្ហបុរី
Khunna - ឃុនណា
OCTOBER 20 2025
នវានុវត្តន៍
112 views
1 min read

ឱកាសល្អសម្រាប់អ្នកស្រលាញ់ផ្នែកបច្ចេកវិទ្យា អង្គការទិន្នន័យអំពីការអភិវឌ្ឍ’’ បានប្រកាសជ្រើសរើសបេក្ខជន និងបេក្ខនារីជាក្រុមដាក់ពាក្យប្រកួតក្នុងកម្មវិធី Ideathon on AI for Gender Inclusion” ដែលជាឱកាសពិសេសមួយក្នុងការសហការបង្កើតគំនិតច្នៃប្រឌិត ដែលលើកកម្ពស់គោលនយោបាយរួមបញ្ចូលបញ្ញាសិប្បនិម្មិត និង បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាននៅក្នុងប្រទេសកម្ពុជា!

Unnamed (8)
អង្គការទិន្នន័យអំពីការអភិវឌ្ឍ កំពុងស្វែងរកក្រុមដែលមានសមត្ថភាពចំនួន ១៥ក្រុម (សមាជិកយ៉ាងតិចពីរនាក់ ដោយមានសមាជិកម្នាក់ជាស្ត្រី) ដើម្បីបង្កើតដំណោះស្រាយពិតប្រាកដដែលបង្កើតភាពផ្លាស់ប្ដូរ ។

ក្រុមដែលត្រូវបានជ្រើសរើសនឹង៖ ទទួលបានការណែនាំពីបញ្ញាសិប្បនិម្មិត និងអ្នកជំនាញខាងគោលនយោបាយ
ដាក់បង្ហាញគំនិតរបស់អ្នកក្នុងអំឡុងពេលកម្មវិធី «AI for Gender Inclusion Multistakeholder Dialogue»
ប្រកួតប្រជែងយករង្វាន់ដំណើរទស្សនៈកិច្ចអប់រំដែលឧបត្ថម្ភទាំងស្រុងទៅកាន់ប្រទេសសិង្ហបុរី

565159564 1244763397693347 7009197433056301357 N

ដាក់ពាក្យឥឡូវនេះ ៖ https://shorturl.at/icHYF
ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥

ចំណែកឯដំណាក់កាលប្រកួតប្រជែង Ideathon វិញនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ក្នុងកម្មវិធី «AI for Gender Inclusion Multistakeholder Dialogue»។ កុំខកខានឱកាសនេះឱ្យសោះ ដើម្បីចូលរួមបញ្ចេញភាពច្នៃប្រឌិតរបស់អ្នក!

សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងមកយើងតាមរយៈ contact@opendevcam.net / ០១៧ ៥៧២ ១៦១

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia