សំឡេងគឺជារឿងសំខាន់ណាស់មិនថាការថតវីដេអូទូទៅឬវីដេអូប្រភេទ Podcast នោះទេ ប្រសិនវាឮមិនស្អាតល្អ ក៏វាអាចធ្វើឲ្យវីដេអូយើងធ្លាក់គុណភាពទៅតាមនោះដែរ។ ប៉ុន្តែ អ្នកទាំងអស់គ្នាកុំបាម្ភបច្ចុប្បន្ននេះបើទោះសំឡេងយើងថតចេញមកមិនឮមិនស្អាតល្អក៏យើងអាចប្រើ AI ឲ្យជួយកែបានដែរ។
វេបសាយ AI នោះមានឈ្មោះថា Cleanvoice ដោយវាមានមុខងារជាច្រើនដូចជាការជួយកាត់ប្រភេទសំឡេង Filler Word ដែលយើងចំណាំតែនិយាយដូចជា (អ៊!! អ៊ឹម!!!) ជាដើម លើសពីនេះទៅទៀតសូម្បីតែការនិយាយទាក់ៗ ចំណុចដែលស្ងាត់គ្មានសំឡេង សំឡេងទឹកមាត់ រួមទាំងសំឡេងរំខានដែលចូលពីខាងក្រៅក៏វាអាចធ្វើការលុបចេញដោយស្វ័យប្រវត្តិបានដែរ។
ក្រៅពីនេះ Cleanvoice ក៏នៅមានមុខងារ Integration ដើម្បីអនុញ្ញាតឲ្យយើងធ្វើការចូលទៅកែកុនសំឡេងខ្លួនឯងក៏បានដែរ។ ហើយសម្រាប់ឥឡូវនេះអ្នកទាំងអស់គ្នាអាចចូលទៅធ្វើការកែសំឡេងដែលមានរយៈ 30នាទី ប៉ុណ្ណោះដោយមិនមានការគិតថ្លៃនោះទេ។ ដូច្នេះអ្នកទាំងអស់គ្នាអាចចូលទៅសាកល្បងប្រើប្រាស់បាន។
អត្ថបទដោយ៖ រិន មករា