ឡូយមែន! AI មួយនេះ ទោះយើងមិនចេះសរសេរកូដ ក៏អាចជួយយើងបង្កើត វេបសាយ ស្អាតៗបានដែរ
Makara Rin
JUNE 16 2023
គន្លឹះល្អៗ
523 views
1 min read

បច្ចុប្បន្នបើអ្នកទាំងអស់គ្នាចង់បង្កើតវេបសាយ ប៉ុន្តែមិនមានជំនាញក្នុងការសេរសេរកូដក៏មិនមែនជាបញ្ហាដែរ ពោលគឺយើងអាចប្រើប្រាស់ AI ដើម្បីឲ្យវាជួយបង្កើតយើងបានដោយគ្រាន់តែបញ្ចូលព័ត៌មានឬក៏កំណត់មុខងារមួយចំនួនទៅតាមអ្វីដែលយើងចង់បានគឺវានឹងធ្វើការបង្កើតឲ្យយើងតែម្តង។

សម្រាប់វេបសាយ AI នេះគឺមានឈ្មោះថា 10web.io ដែលវាមានតួនាទីក្នុងការជួយបង្កើតវេបសាយទៅតាមអ្វីដែលយើងចង់បានមិនថាជាប្រភេទវេបសាយ E-Commerce, ប្រភេទវេបសាយព័ត៌មាន​, ឬប្រភេទ Portfolio នោះទេគឺវាអាចជួយបង្កើតបានទាំងអស់។

លើសពីនេះទៅទៀតវាក៏មានគម្រូក៏ដូចជា Templates ស្រាប់ៗដើម្បីឲ្យធ្វើការជ្រើសរើសផងដែរ ហើយយើងក៏អាចកែឬថែមថយទៅលើកន្លែងណាដែលយើងចង់បានក៏បានដែរ។ មិនតែប៉ុណ្ណោះចំពោះការទិញ Domain ឬការទិញសេវាកម្ម Hosting ក៏មិនមានភាពសាំញាំដែរ។

Fuu Qrdhwya Ily Ur

គូសបញ្ជាក់ផងដែរថា បើទោះបីជាវេសាយ AI មួយនេះវាផ្តល់ភាពងាយស្រួលយ៉ាងណាក៏ដោយក៏វាមិនអាចបំពេញតម្រូវការរបស់យើងបាន 100% ដូចការធ្វើវេបសាយជាមួយនឹងអ្នកដែលមានជំនាញនោះដែរ ប៉ុន្តែវាអាចជួយដល់អ្នកដែលមិនចង់មានភាពសាំញ៉ាក្នុងបង្កើតវេបសាយ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia