ការទិញទំនិញឌីជីថលលើទូរស័ព្ទដូចជាការជាវគម្រោង (Subscription), ការទិញកាក់ក្នុងហ្គេម ឬការចុចច្រឡំលើសេវាកម្មផ្សេងៗ អាចក្លាយជាហានិភ័យហិរញ្ញវត្ថុ ប្រសិនបើអ្នកមិនបានត្រួតពិនិត្យឱ្យបានច្បាស់លាស់។ ខាងក្រោមនេះគឺជាមូលហេតុចម្បងៗ និងវិធីសាស្ត្រការពារ។

- កាត់លុយស្វ័យប្រវិត្ត៖ App នឹងបន្តកាត់លុយពីកាត Visa របស់អ្នករាល់ខែ ឬរាល់ឆ្នាំ រហូតទាល់តែអ្នកចុចឈប់ជាវដោយខ្លួនឯង។
- អន្ទាក់ Free Trial៖ បើទោះជាសាកល្បងហ្វ្រីក៏ដោយ បើដល់ថ្ងៃកំណត់ហើយអ្នកមិនបាន Cancel ទេ វានឹងកាត់លុយពេញថ្លៃភ្លាម។
- លុប App មិនស្មើនឹងឈប់បង់លុយឡើយ៖ ការគ្រាន់តែលុប App ចេញពីទូរស័ព្ទ មិនអាចបញ្ឈប់ការកាត់លុយបានទេ។


+ វិធីការពារ
- ទិញហើយ ចុច Cancel ភ្លាម៖ ក្រោយពេលទិញ ឬចុះឈ្មោះ Free Trial រួច អ្នកអាចចូលទៅចុច Cancel Subscription ក្នុង Setting ភ្លាមៗ។ អ្នកនៅតែអាចប្រើមុខងារ Premium នោះបានរហូតដល់ថ្ងៃផុតកំណត់ ប៉ុន្តែវានឹងមិនកាត់លុយនៅវគ្គបន្ទាប់ឡើយ។
- តាមដានក្នុង Store៖ ឧស្សាហ៍ចូលឆែកក្នុងផ្នែក Subscriptions លើ App Store ឬ Play Store ដើម្បីមើលថាមានសេវាកម្មណាខ្លះដែលកំពុងដំណើរការ បើមានត្រូវចុចពាក្យ Cancel ចោលភ្លាម។
២/. ការកំណត់ Transaction Limit (ដែនកំណត់ប្រតិបត្តិការ) លើកាតធនាគារ៖ សម្រាប់ការកំណត់ Transaction Limit លើកាត ABA ដើម្បីការពារការកាត់លុយពី App ផ្សេងៗ ឬដើម្បីសុវត្ថិភាពពីជន Hacker អ្នកអាចធ្វើតាមជំហានងាយៗដូចខាងក្រោម៖

- ចូលទៅកាន់ Cards រួចជ្រើសរើសកាតរបស់អ្នក
- ចូលទៅកាន់មុខងារប្តូរកម្រិតប្រតិបត្តិការ
- កំណត់ចំនួនទឹកប្រាក់ទិញអតិបរមា
- កំណត់ចំនួនទឹកប្រាក់ជា $5.00 (បើចង់បិទមិនឱ្យកាត់សោះ អាចកំណត់ $0.00 ឬកំណត់ចំនួនតិចតួចណាមួយបានហើយ បន្ទាប់មកចុចប៊ូតុង Save ជាការស្រេច។
- ចំណុចមួយទៀតបើមិនចាំបាច់ប្រើកាតទេ អាចចុចបង្កកកាតចោលក៏ល្អ ដល់ពេលដែលត្រូវប្រើចាំបើកវិញក៏បាន។
ទាំងអស់នេះអ្នកប្រើទូរស័ព្ទគួរតែដឹងព្រោះករណីទាំងនេះតែងតែកើតមានជាច្រើនលើកច្រើនសារមកហើយ ដោយនេះមិនមែនមកពីបញ្ហាខាងធនាគារនោះទេតែវាជាកំហុសអចេតនារបស់អ្នកប្រើប្រាស់ទូរស័ព្ទទៅវិញទេ តែទោះជាយ៉ាងណាសម្រាប់អ្នកដែលធ្វើការងារក្នុងវិស័យបច្ចេកវិទ្យា ឬចូលចិត្តទិញទំនិញអនឡាញ កាត ABA គឺពិតជាជម្រើសដ៏ល្អ និងពេញនិយមបំផុតនៅកម្ពុជា។ ងាយស្រួលក្នុងការគ្រប់គ្រងបានដោយខ្លួនឯង ១០០% អ្នកមិនបាច់ទៅធនាគារដើម្បីបើក ឬបិទការចាយវាយអនឡាញឡើយ។ គ្រប់យ៉ាងធ្វើបានលើ App ទាំងអស់ ទាំងការដូរលេខកូដ ការកំណត់ Limit និងការបិទកាតជាបណ្ដោះអាសន្នដើម្បីសុវត្ថិភាពផងដែរ។

គូសបញ្ជាក់ផងដែរថា ដើម្បីភាពងាយស្រួលសម្រាប់អតិថិជន ABA បានដាក់ឲ្យប្រើប្រាស់ទូរស័ព្ទចំនួនពីរខ្សែ ដែលអ្នកទាំងអស់គ្នាអាចទាក់ទងបានគ្រប់ពេលវេលា 24 ម៉ោង លើ 24 ម៉ោងក្នុងករណីជួបបញ្ហាណាមួយជាមួយសេវាកម្មលើ App ឬតម្រូវការផ្សេងៗ។ សូមទាក់ទងខាងក្រោម៖
- ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ 1 800 203 203 ឬ +855 98 203 333 សម្រាប់ព័ត៌មានទូទៅ។
- ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ 1 800 204 204 សម្រាប់ព័ត៌មាន ឬចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងសេវាកម្ចី។
- 098 203 203 សម្រាប់ព័ត៌មានទាក់ទងនឹងកម្មវិធី ABA Mobile ។
- ឬទាក់ទងតាមរយៈអុីម៉ែល info@ababank.com
