នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុន ABA បានបង្ហោះលើគេហកទំព័រហ្វេសប៊ុកផ្លូវការ ដែលបានដាក់បញ្ជេញនូវមុខងារ AI ថ្មីមួយដែលជួយសម្រួលដល់អ្នកប្រើប្រាស់ ABA។
ABA បានចេញនូវមុខងារមួយដែលមានឈ្មោះថា ណាវី ដែលជា AI ដែលបង្កើតឡើងដោយកូនខ្មែរផ្ទាល់ សម្រាប់មុខងារនេះជាជំនួយការក្នុងការផ្ដល់ព័ត៌មាននានាពាក់ព័ន្ធនឹងសេវាធនាគារ ABA ក្នុងករណីអ្នកប្រើប្រាស់មានចម្ងល់ ឬសំណួរពាក់ព័ន្ធនឹងផលិតផល និងសេវាកម្មរបស់ ABA ណាមួយគឺអាចសួរទៅកាន់ណាវីបាន ណាវីនឹងឆ្លើយតបជូនអ្នកទាំងអស់គ្នាភ្លាមៗ គ្រប់ពេលវេលា 24/7 ដែលអាចធ្វើឲ្យការបម្រើសេវាធនាគារកាន់តែទំនើបឆ្លាតវៃលើសគេ និងមានប្រសិទ្ធភាពខ្ពស់ផងដែរ។
មោទនភាពបង្កើតឡើងដោយស្នាដៃខ្មែរ សម្រាប់ប្រជាពលរដ្ឋខ្មែរ ណាវីសម្រួលដល់ការប្រើប្រាស់សេវាធនាគារ ដោយផ្ដល់នូវការឆ្លើយតបរាល់សំណួរពាក់ព័ន្ធនឹងផលិតផល និងសេវាកម្ម ABA ភ្លាមៗ គ្រប់ពេល និងគ្រប់កន្លែង។ មិនថាលោកអ្នកចង់ដឹងអំពីគណនីនីមួយៗ ប្រាក់កម្ចីសម្រាប់តម្រូវការផ្សេងៗ សម្រាប់តម្រូវការផ្ទាល់ខ្លួន ឬអាជីវកម្ម ណាវី រង់ចាំបម្រើលោកអ្នកគ្រប់ពេលវេលា!
• មិនចំណាយពេលរង់ចាំការឆ្លើយតបនៅក្នុងកម្មវិធីផ្ញើសារ ឬ messenger — សួរ ណាវី ភ្លាម បានចម្លើយភ្លាម។
• ជំនួយការផ្ទាល់ខ្លួនរបស់អ្នក រង់ចាំបម្រើសេវាជូនគ្រប់ពេល។
• ស្រួលប្រើប្រាស់ គ្រាន់តែចុចប៊ូតុង ណាវី នៅលើអេក្រង់ដើម ABA Mobile ឬបើកកន្លែងឆាត ហើយស្វែងរក ណាវី នៅបញ្ជីឆាតលើគេបង្អស់។
សម្រាប់អ្នកមិនទាន់មាន ABA អាចដោនឡូត ABA Mobile ឥឡូវ aba.onelink.me/oRF8/ABAmobile បានប្រើសេវាធនាគារទំនើបឆ្លាតវៃលើសគេ និងសុវត្ថិភាពបំផុត។
អត្ថបទដោយ៖ ងួន ឃុនណា