ខ្ពស់ផុតលេខ! ប្រទេស១នេះបង្កើតបណ្តុំមហាសេដ្ឋីច្រើនជាងគេ ខណៈពិភពលោកកំពុងជួបវិបត្តិសង្គ្រាមពាណិជ្ជកម្ម
Khunna - ឃុនណា
JUNE 23 2025
អាជីវកម្ម 4.0
372 views
2 mins read

សហរដ្ឋអាមេរិក គឺជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេបំផុត ដោយមានចំនួន ២៣.៨ លាននាក់ ក្នុងឆ្នាំ២០២៤ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារ UBS

108161303 1750274777666 Gettyimages 717163877 Gi 0610516

កាលពីថ្មីៗកន្លងទៅនេះធនាគារស្វីសបានប៉ាន់ប្រមាណថា សហរដ្ឋអាមេរិកបានបង្កើតមហាសេដ្ឋីថ្មីប្រមាណ ៣៧៩.០០០ នាក់ កាលពីឆ្នាំមុន ឬច្រើនជាងមួយពាន់នាក់ក្នុងមួយថ្ងៃ ដែលជាការកើនឡើង ១.៥%

0x0 (1)

ចំនួនប្រជាជនមហាសេដ្ឋីរបស់អាមេរិកបានកើនឡើង ៣៧៩.០០០ នាក់ សរុបមាន ២៣,៨ លាននាក់ ដែលច្រើនជាងប្រទេសដទៃទៀត នេះបើយោងតាមការសិក្សាថ្មីមួយរបស់ UBS។ កំណើនទ្រព្យសម្បត្តិភាគច្រើនបានមកពីទីផ្សាររឹងមាំ និងប្រាក់ដុល្លារមានស្ថិរភាព ដែលទាំងពីរនេះត្រូវបានរំខាននៅឆ្នាំ ២០២៥ ដោយសារសង្គ្រាមពាណិជ្ជកម្ម និងការភ័យខ្លាចចំពោះវិបត្តិសេដ្ឋកិច្ច។ លោក James Mazeau សេដ្ឋវិទូរបស់ UBS បានប្រាប់ថា ទោះបីជាក្នុងចំណោមអ្នកមានបំផុតក្នុងពិភពលោកក៏ដោយ ក៏មាន "គម្លាតទ្រព្យសម្បត្តិ" ផងដែរ។

Wall Street American Flag

ចិនដីគោកបានជាប់ចំណាត់ថ្នាក់ទី ២ ជាមួយនឹងចំនួនសេដ្ឋី ៦.៣ លាននាក់ កើនឡើង ២.៣% ដែលមានសេដ្ឋីថ្មីចំនួន ១៤១,០០០ នាក់។ ដោយគិតជាភាគរយ ចំនួនប្រជាជនសេដ្ឋីរបស់ប្រទេសតួកគីបានកើនឡើងច្រើនបំផុតគឺ ៨.៤% ដល់ ៨៧,០០០ នាក់។  សហរដ្ឋអាមេរិកបានបន្តនាំមុខគេ ដោយសារតែឆ្នាំដ៏ល្អសម្រាប់ Wall Street ព្រមទាំងប្រាក់ដុល្លារអាមេរិកដែលមានស្ថិរភាព។ ទោះជាយ៉ាងណាក៏ដោយ រយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៥ នេះមានភាពលំបាក។ សង្គ្រាមពាណិជ្ជកម្មរបស់ប្រធានាធិបតី Donald Trump និងការភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ចបានធ្វើឱ្យទីផ្សារមានភាពចលាចល និងបានដាក់សម្ពាធលើប្រាក់ដុល្លារ ដែលបានធ្លាក់ចុះប្រហែល ៩% នៅឆ្នាំនេះ។

2025 06 18 T090239 Z 1 Lynxmpe L5 H0 E4 Rtroptp 3 Ubs Group Swiss

គូសបញ្ជាក់ផងដែរថា ការប្រមូលផ្តុំទ្រព្យសម្បត្តិ ឬអាចនិយាយបានថា វិសមភាពទ្រព្យសម្បត្តិ គឺមកពីការប្រមូលផ្តុំភាគច្រើន ដោយសារតែការរីកចម្រើនលើសលប់នៃវិស័យបច្ចេកវិទ្យា និងការកើនឡើងនៃ «សហគ្រិនបច្ចេកវិទ្យាធំៗ» លើវិស័យពាណិជ្ជកម្មពិភពលោក។ 

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia