តម្លៃនៅខ្មែរសឹងមិនជឿ! ទូរស័ព្ទមួយម៉ូឌែលនេះប្រើអេក្រង់ស្តើងជាងគេលើពិភពលោក ជាមួយភាពធន់កម្រិតយោធា
Khunna - ឃុនណា
MARCH 9 2026
អេឡិចត្រូនិក
809 views
3 mins read

TECNO SPARK Slim ជាស្មាតហ្វូនអេក្រង់កោងស្តើងបំផុតលើលោក ជាមួយនឹងកម្លាំងថ្ម និងភាពធន់កម្រិតខ្ពស់។ TECNO បានបង្កការភ្ញាក់ផ្អើលក្នុងវិស័យបច្ចេកវិទ្យា ដោយប្រកាសចេញ TECNO SPARK Slim ដែលជាស្មាតហ្វូនអេក្រង់កោងស្តើងបំផុតក្នុងពិភពលោក មានកម្រាស់ត្រឹមតែ 5.93mm និងទម្ងន់ស្រាលត្រឹម 156g ប៉ុណ្ណោះ។ ទោះបីជាមានរូបរាងស្លីមខ្លាំង ប៉ុន្តែវាត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំងសម្រាប់យុវវ័យ Gen Z ដែលផ្តល់នូវបទពិសោធន៍ថ្មីលើសពីការរំពឹងទុក។ ខណៈដែលតម្លៃត្រឹមតែ $249 (RAM 8+8GB ROM 256GB)

ចំណុចពិសេសរបស់ TECNO SPARK Slim មានដូចជា៖

១. ស្តើងតែមានថាមពល (Ultra-Thin & Powerful Battery)

TECNO បានប្រើប្រាស់បច្ចេកវិទ្យាបង្គុំគ្រឿងក្នុង Honeycomb space stacking ដើម្បីញាត់ថ្មទំហំធំរហូតដល់ 5160mAh ទៅក្នុងតួខ្លួនដ៏ស្តើងនេះ។ ថ្មប្រភេទថ្មីនេះអាចប្រើប្រាស់បានជិត ២៥ ម៉ោងក្នុងមួយថ្ងៃ និងគាំទ្របច្ចេកវិទ្យាសាកថ្មលឿន 45W ព្រមទាំងមានមុខងារ Bypass charging ការពារការឡើងកម្ដៅ និងខូចថ្មពេលលេងហ្គេមយូរ។

3.tc

២. ភាពធន់កម្រិតយោធា (Military-Grade Durability)

មិនមែនត្រឹមតែស្អាតនោះទេ SPARK Slim ក៏ជាស្មាតហ្វូនដែលរឹងមាំបំផុតរបស់ TECNO ផងដែរ៖

  • ខ្នងក្រោយធ្វើពី Fiber Glass លំដាប់អវកាស រឹងមាំជាងមុន ៣០០%។
  • អេក្រង់ការពារដោយកញ្ចក់ Corning Gorilla Glass 7i និងមានអាវក្រោះការពារទឹក/ធូលីកម្រិត IP64
  • ឆ្លងកាត់ការតេស្តធន់នឹងការធ្លាក់កម្រិតយោធា ធានាការប្រើប្រាស់បានយូរអង្វែង។

251008 Gadget Match Tecno Spark Slim Usage Thinness 1

៣. អេក្រង់ និងការរចនាបែបអនាគត

  • បំពាក់អេក្រង់កោងកម្រិត 1.5K ដែលមានពន្លឺខ្ពស់ដល់ 4500 nits និង Refresh rate 144Hz ផ្តល់ភាពរលូនបំផុត។
  • ចំណុចពិសេសគឺភ្លើងជូនដំណឹងនៅផ្នែកកាមេរ៉ា ដែលអាចបង្ហាញចលនា "ភ្នែក" តាមអារម្មណ៍ (រីករាយ ឬមិនសប្បាយចិត្ត) ប្រៀបដូចជាតុក្កតាបែបអនាគត។

On the Left a Hand Holding a Tecno Spark Slim and on the Right the Back of the Device

៤. កម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យា AI

  • ប្រើឈីបថ្មី MediaTek Helio G200 ដែលស៊ីថាមពលតិច និងធានាភាពរលូនក្នុងការប្រើប្រាស់រហូតដល់ ៥ ឆ្នាំ (TÜV certified)
  • រួមមានមុខងារបកប្រែ សង្ខេបឯកសារ និងកែរូបថតកម្រិតខ្ពស់។
  • បាសពីរគ្រាប់ Dolby Stereo, មុខងារ Touch Transfer (ចែករំលែកឯកសារតាម NFC) និង Freelink Call ដែលអាចផ្ញើសារ ឬខលបានចម្ងាយ ២គីឡូម៉ែត្រដោយមិនអស់លុយ។

Tecno Spark Slim(global) Tecno Smartphones

TECNO SPARK Slim គឺជាតុល្យភាពរវាង "សោភ័ណភាពនៃភាពស្តើង" និង "កម្លាំងនៃភាពធន់" ដែលជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ដែលចង់បានភាពប្លែកគេ និងបច្ចេកវិទ្យាទំនើបចុងក្រោយ។ ប្រសិនបើអ្នកទាំងអស់គ្នាចង់ជាវ ឬសួរនាំព័ត៌មានអំពី TECNO SPARK Slim អ្នកទាំងអស់គ្នាអាចរកទិញបានតាមរយៈហាងលក់ទូរស័ព្ទដៃ NIKA Phone Shop ឬតាមលេខតេលេក្រាម 010 833 551 ដែលមានការថែមជូន ធានា និងតម្លៃល្អផងដែរ
643889001 1351253223711833 7395591723649994028 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia