ក្ដៅៗ 🔥 YouTube បញ្ចូលកម្ពុជាក្នុងបញ្ជីរកលុយបានផ្លូវការ មកដឹងលក្ខខណ្ឌពិសេស៣ដើម្បីរកលុយ
Makara Rin
NOVEMBER 19 2022
គន្លឹះល្អៗ
9.3 K views
1 min read

បន្ទាប់ពី YouTube បានបិទដំណើរការការផ្សាយពាណិជ្ជកម្មនៅលើវីដេអូដែលផលិតចេញពីស្រុកខ្មែរអស់មួយរយៈ យើងឃើញថាប៉ុន្មានខែមុននេះ YouTube ក៏បានធ្វើការបើកដំណើរការវិញដោយឱ្យអ្នកដែលធ្វើវីដេអូនៅស្រុកខ្មែរអាចរកលុយបាន។

ហើយថ្មីៗនេះ ក៏មានដំណឹងល្អមួយទៀតគឺក្រុមហ៊ុន YouTube បានធ្វើការដាក់បញ្ចូលប្រទេសកម្ពុជាជាដៃគូរកលុយជាផ្លូវការ​ ដូច្នេះម្ចាស់ Channel ដែលផលិតវីដេអូចេញពីប្រទេសកម្ពុជាហើយចង់រកលុយជាមួយ YouTube គឺមិនបាច់ត្រូវប្តូរទីតាំងដាក់ទៅប្រទេសផ្សេងដូចមុនទៀតទេ។

Capture

ដូច្នេះសម្រាប់អ្នកដែលចង់ធ្វើវីដេអូដាក់ YouTube ក៏ដូចជាចង់ចាប់ផ្តើមរកលុយជាមួយ YouTube ថ្មីៗ គួរមកដឹងពីលក្ខខណ្ឌទាំងនេះសិន​៖

  • Channel របស់អ្នកទាំងអស់គ្នាត្រូវតែមានទីតាំងនៅប្រទេសដែលជាដៃគូរកលុយជាមួយ YouTube ដូច្នេះកម្ពុជាយើងគឺអាចរកបានហើយ
  • Channel របស់អ្នកទាំងអស់គ្នាត្រូវតែមានអ្នកចូលមើលវីដេអូយ៉ាងហើចណាស់​ 4,000ម៉ោង
  • ត្រូវតែមានចំនួនអ្នក Subscribe ចាប់ពី 1,000 ឡើងទៅ

ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាបានបំពេញលក្ខខណ្ឌទាំងអស់នេះមានន័យថា Channel របស់អ្នកទាំងអស់គ្នាគឺអាចចាប់ផ្តើមស្នើរសុំដើម្បីរកលុយបានហើយ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia