ចម្រៀងពិរោះៗ កំពុងជាប់គាំងក្នុងខួរក្បាលមិនចាំចំណងជើង នេះជារបៀបបញ្ចេញសំឡេងរកក្នុង YouTube
Makara Rin
MAY 27 2024
គន្លឹះល្អៗ
179 views
1 min read

អ្នកទាំងអស់គ្នាធ្លាប់អត់ពេលខ្លះចម្រៀងដែលយើងធ្លាប់ស្តាប់ពីមុនៗ ពិរោះៗ ប៉ុន្តែភ្លេចចំណងជើងចង់ស្តាប់ម្តងទៀតអត់ដឹង Search ថាម៉េចចេះតែធ្វើសំលេងតាមតិចៗ ដោយបទចម្រៀងទាំងអស់នោះកំពុងវិលពេញខួក្បាលរបស់យើងតែម្តង។

ប៉ុន្តែវាមិនមែនជាបញ្ហានោះទេ ដោយសារតែនៅក្នុង YouTube មានមុខងារមួយដែលអាចឲ្យយើងស្វែងរកបទចម្រៀងផ្សេងៗតាមរយៈការដាក់ឲ្យទូរស័ព្ទយើងស្តាប់ តាមរយៈការច្រៀងផ្ទាល់ ឬក៏តាមរយៈការបញ្ចេញសំឡេងរបស់យើងក៏បានដែរដោយមិនចាំបាច់ ចងចាំ Lyric ក្នុងបទទាំងអស់នោះក៏បាន ។

សម្រាប់មុខងារមួយនេះប្រហែលជាបងប្អូនមួយចំនួនគាត់បានដឹងហើយ នៅលើ YouTube គេបានបញ្ចេញមុខងារមួយហៅថា Hum to Search ដាក់ឲ្យប្រើប្រាស់នៅលើ Android ហើយសម្រាប់អ្នកប្រើ iPhone មួយចំនួនក៏ឃើញមានមុខងារនេះដែរ។ ដូច្នេះសម្រាប់របៀបប្រើប្រាស់គឺងាយទេ៖

  • ដំបូងគ្រាន់តែចូលទៅកាន់ YouTube 
  • ចូលទៅកាន់កន្លែង Search 
  • ចុចលើសញ្ញាសំឡេង
  • ចូលមកដល់កន្លែងហ្នឹងវានឹងបង្ហាញពី Features គឺ
    • Voice 
    • Song ដែលមានលោហ្គោ​ រលកសំឡេង 
  • អ៊ីចឹងយើងចុចលើមុខងារ Song រួចធ្វើការបញ្ចេញសំឡេង
    • ឧទាហរណ៍បទចម្រៀង “ពេលមេឃបើកថ្ងៃ” ដែលយើងគ្រាន់តែបញ្ចេញសូរឲ្យស្រដៀងជាមួយនឹងបទចម្រៀងនេះរយៈពេល៤ទៅ៥វិនាទីគឺវានឹងចូលទៅស្វែងរកឲ្យយើងបានភ្លាមៗតែម្តង។

Feature Image

គូសបញ្ជាក់ផងដែរថាសម្រាប់មុខងារមួយនេះ គឺមិនមែនទើបតែបញ្ចេញនៅលើ YouTube ទេ ពោលគឺគេបានបញ្ចេញនៅលើ Google យូរដែរហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសម្រាប់ការប្រើប្រាស់នៅលើ YouTube ក៏វាងាយស្រួលជាងមុនដែរ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia