Xiaomi 12 Lite រាងស្អាតតម្លៃធូរថ្លៃ ម៉ាស៊ីនខ្លាំង កាមេរ៉ា 108MP គួរទិញទេ?
Makara Rin
OCTOBER 4 2022
អេឡិចត្រូនិក
336 views
3 mins read

Xiaomi 12 Lite គឺជាប្រភេទស្មាតហ្វូនកម្រិតកណ្តាលមួយរបស់​ Mi ក្នុងចំណោមត្រកូល​ Xiaomi 12 Series ផ្សេងទៀតគឺ Xiaomi 12, Xiaomi 12 Pro និង Xiaomi 12 X ជាដើម។​ ដោយឡែកសម្រាប់ម៉ូឌែល 12 Lite នេះថ្វីត្បិតតែ​វាមានតម្លៃរាងធូរថ្លៃក៏ពិតមែនប៉ុន្តែមានរូបរាងស្អាតទាក់ទាញ ជាពិសេសមានកាមេរ៉ាធំ រួមជាមួយនឹងឈីបខ្លាំងផងដែរ។

សម្រាប់​ Xiaomi 12 Lite នេះ​ គេបានរចនាមកមានរាងជ្រុង Slim ស្អាតស្រួលកាន់ ហើយខ្នងក្រោយរបស់វាគឺជាប្រភេទកញ្ចក់បែបម៉ត់រលោងបញ្ចេញពណ៌ទៅតាមពន្លឺដែលចាំងចូល រួមជាមួយនឹងការរំលេចកាមេរ៉ាបីគ្រាប់លានចេញមកក្រៅផងដែរ។

Xiaomi 12 Lite

សម្រាប់​ Xiaomi 12 Lite មួយនេះមានអេក្រង់ទំហំ6.5អិញប្រភេទ​ AMOLED បញ្ចូលនូវបច្ចេកវិទ្យា Dolby Vision អាចគាំទ្រជាមួយនឹ​ង​ HDR10+ អាចបញ្ចេញពន្លឺបានខ្ពស់បំផុតដល់ 950nits ដូច្នេះរាល់ការមើលវីដេអូឬមើលអ្វីផ្សេងៗ អេក្រង់មួយនេះអាចបញ្ចេញពណ៌មកបានច្បាស់ល្អមែនទែនមិនធ្វើឱ្យ​បាត់បង់គុណភាពវីដេអូទេ ប៉ុន្តែចំពោះកម្រិតនៃការបញ្ចេញពន្លឺវិញគឺរាងខ្សោយបន្តិចដែលអាចពិបាកក្នុងការមើលនៅកន្លែងដែលមានពន្លឺចាំងចូលខ្លាំង។

លើសពីនេះទៅទៀតវាមាន Refresh Rate ដល់ទៅ 120Hz ដែលធ្វើឱ្យចុច ក៏ដូចជាការធ្វើការងារផ្សេងៗរលូនអត់មានការរំខានទេ។ ហើយចំពោះកម្រិតបង្ហាញវិញ Xiaomi 12 Lite នេះអាចបង្ហាញបានដល់កម្រិត FullHD+ 1080x2400pixels ។

Xiaomi 12 Lite

ក្រៅតែពីរូបរាងស្អាតក៏ដូចជាការធ្វើបានល្អលើអេក្រង់ក៏ដោយ​ Xiaomi 12 Lite មួយនេះក៏បានបំពាក់ឈីបគ្រាន់បើដែរ​  ដោយម៉ូឌែលមួយនេះគេបានបំពាក់ឈីប​ Snapdragon 778G (6nm) ប្រើប្រាស់ទៅដោយ​ Android 12 រួមជាមួយនឹងការប្រើប្រាស់ទៅដោយ ស្បែក MIUI 13 ផងដែរ។ ជាក់ស្តែងស្មាតហ្វូនមួយនេះគឺអាចលេងហ្គេមធំៗបានខ្លាំងគ្រាន់បើដែរ​

ចំណុចពិសេសរបស់​ Xiaomi 12 Lite គឺគេផ្តោតលើកាមេរ៉ាតេម្តង ដោយគេបានបំពាក់លែនកាមេរ៉ាចំនួន3គ្រាប់ ដោយលែនគោលមានទំហំ 108MP លែន Ultra-Wide 8MP និងលែន Macro 2MP។ ក្នុងនោះផងដែរយើងឃើញថាវាមានមុខងារច្រើនដូចជា AI Tracking វាមានតួនាទីចាប់យក Object កុំឱ្យផ្លាស់ប្តូរទីតាំងងាយស្រួលពេលដែលយើងថតវីដេអូ មួយទៀតគឺមុខងារ Eyes Tracking ដែលវាមានតួនាទីចាប់យកគ្រាប់ភ្នែករបស់មនុស្សពេលដែលយើងថតវីដេអូឬក៏ថត Selfie ជាដើម។

លើសពីនេះទៅទៀតគេក៏បានបន្ថែមមុខងារជាច្រើនទៀតចូលទៅក្នុង​កាមេរ៉ា​ដើម្បីបង្កើតភាពងាយស្រួលដល់អ្នកប្រើប្រាស់ដែលចូលចិត្តថតរូបឬថតវីដេអូផ្សេង ដូចជាមុខងារ​ Vlog, Movies Effect ដែលរួមមានប្រភេទ​ Effect ច្រើនសម្បូរបែបដូចជា Digital Zoom ជាដើម។ លើសពីនេះទៅទៀតក៏មានមុខងារ​​ Clone ផងដែរ ដែលមុខងារមួយនេះពិសេសមែនទែនដោយវាអាចធ្វើការចម្លងរូបភាពបានភ្លាមៗទៅជា2ឬ3រូប ហើយអាចចម្លងបានទាំងការថតវីដេអូនិងថតរូបធម្មតា។

សម្រាប់ការមេរ៉ាមុខវិញ Xiaomi 12 Lite នេះមានទំហំ 32MP ដូច្នេះចំពោះការផ្តិតរូបចេញមកគឺមានភាពច្បាស់ល្អ​ជាពិសេសវាអាចបង្ហាញ Detail តូចៗបានកាន់តែច្រើន មិនតែប៉ុណ្ណោះវាក៏មានមុខងារ​ Autofocus និង Eyes tracking focus រួមជាមួយនឹងមុខងារពិសេសៗមួយចំនួនទៀតផងដែរ។

សម្រាប់ថ្មវិញក៏ធំគ្រាន់បើដែរ វាមានទំហំថ្ម 4300mAh ហើយគាំទ្រការសាកល្បឿនលឿនរហូតដល់ 67W។ ចំពោះវីដេអូបង្ហាញលក្ខណៈសម្បត្តិពេញលេញនឹងបង្ហាញជូនក្នុងកម្មវិធី TC Review នាពេលឆាប់ៗនេះ។

បើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ជាមួយនឹង Xiaomi 12 Lite ក៏ដូចជាម៉ូឌែលទូរស័ព្ទផ្សេងទៀតគឺអាចរកទិញបាននៅហាង imobi ជាមួយនឹងតម្លៃសមរម្យ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia