អេមណាស់! និស្សិតអាយធីខ្មែរច្នៃវេបសាយ AI ឱ្យខ្មែរប្រើស្រួល អាចវាយអក្សរខ្មែរស្វែងចម្លើយសឹងគ្រប់ប្រធានបទ
ផែន ផាន់ណា
JULY 22 2023
នវានុវត្តន៍
6.7 K views
1 min read

បើនិយាយដល់ AI ដែលមានសមត្ថភាពឆ្លើយបានគ្រប់ប្រធានបទ គេច្បាស់ជានឹកឃើញទៅដល់ ChatGPT, Bart IA, Microoft Bing, និង AI មួយចំនួនទៀត។ យ៉ាងណាមិញថ្មីៗនេះ ក៏មាននិស្សិតអាយធីខ្មែរ ឈ្មោះប៉ាង វរៈឧត្តម បានច្នៃបង្កើតវេបសាយ AI មួយ អាចឆ្លើយសំណួរបានសឹងគ្រប់ប្រធានបទ ដោយលោកអ្នកអាច search បានទាំងភាសាខ្មែរ និងអង់គ្លេស។

361651160 164282083334373 3497243524662081517 N (1)

https://www.uaikhmer.com/ គឺជាផ្លេតហ្វមថ្មី និងពិសេសបំផុត សម្រាប់អ្នកដែលចង់ប្រើ ChatGPT តែមិនទាន់បានប្រើ អាចសាកប្រើវេបសាយ AI ថ្មីនេះបានដោយសេរី រហូតដល់ឆ្នាំ២០២៤។ បើតាមការបញ្ជាក់ប្រាប់ នៅលើវេបសាយ AI នេះ បានបញ្ជាក់ថា “យូអាយគឺជា Ai Search Engine ដែលអាចសួរជាភាសាខ្មែរ ហើយវាឆ្លើយជាអង់គ្លេស ឬខ្មែរបាន! សួរអីក៏បាន!”។

356217093 148172224945359 5211335114728867977 N

បន្ថែមពីលើនេះ វាអាចប្រើបានជាពហុភាសា ដោយម៉ាស៊ីនស្វែងរក AI នេះ គាំទ្រភាសារួមទាំងភាសាខ្មែរ និងអង់គ្លេស។ សម្រាប់របៀបប្រើវិញ បងប្អូនគ្រាន់តែចុចទៅលើលីងខាងលើ រួចធ្វើការចុះឈ្មោះដោយឥតគិតថ្លៃ។ តោះសាកល្បងប្រើឥឡូវនេះ

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia