khmer-typing.passerellesnumeriques.org នេះគឺជាវេបសាយរបស់ខ្មែរ ដែលយើងអាចចូលទៅ Typing ឬវាយអក្សរឲ្យបានត្រឹមត្រូវ តាមក្បួនខ្នាត ដូចជាការប្រើម្រាមដៃ ឬពន្លឿនរបៀបសរសេរជាដើម។ នៅលើវេបសាយនេះគឺផ្ដោតសំខាន់តែទៅលើការសរសេរជាភាសាខ្មែរប៉ុណ្ណោះ ពោលគឺវានឹងណែនាំឲ្យយើង វាយអក្សរឲ្យត្រូវតាមម្រាមដៃនីមួយៗទៅតាមទីតាំងអក្សរ។
សម្រាប់ការណែនាំនេះ គឺយើងផ្ដោតសំខាន់ទៅលើអ្នកដែលទើបនឹងរៀនកុំព្យូទ័រ ឬអ្នកដែលពុំសូវបាន Typing កុំព្យូទ័រ ដើម្បីពួកគាត់ងាយស្រួលក្នុងការវាយអក្សរខ្មែរ ឱ្យបានលឿន និងស្ទាត់ជំនាញ។ តោះអនុវត្តទាំងអស់គ្នា ហើយកុំភ្លេច Mention ដល់អ្នកស្គាល់ ឱ្យគាត់បានដឹងផងណា...។