ច្បាស់ៗហើយ! នាយករដ្ឋមន្រ្តីជប៉ុន ប្រាប់សម្ដេចតេជោថានឹងធ្វើរោងចក្រឡាន Toyota នៅកម្ពុជា
ផែន ផាន់ណា
SEPTEMBER 28 2022
យានយន្ត
790 views
1 min read

នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន​ បានជម្រាបប្រាប់សម្ដេចហ៊ុន សែន នាយរដ្ឋមន្ត្រីនៃប្រទេសកម្ពុជា អំពីកិច្ចសហការបន្តរវាងជប៉ុននិងកម្ពុជា ដោយក្នុងនោះលោក គីស៊ីដា ហ្វូមីអូ បានលើកឡើងអំពី ការងារដែលធ្វើបន្តដើម្បីពង្រឹងកិច្ចសហប្រវត្តិការលើវិស័យសេដ្ឋកិច្ច ជាពិសេសជប៉ុន នឹងបង្កើតរោងចក្រក្រុមហ៊ុន Toyota នៅប្រទេសកម្ពុជា និងស្នើសុំការគាំទ្រក្រុមហ៊ុនរបស់ជប៉ុនប្រតិបត្តិការធុរកិច្ចនៅកម្ពុជា។ 

May be an image of 2 people, people standing and suit

គួរជម្រាបថា កាលពីថ្ងៃទី ០៨ ខែកញ្ញាកន្លងទៅថ្មីៗនេះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd រួចរាល់ហើយដែរ។

ក្រុមហ៊ុន Toyota នឹងធ្វើរោងចក្រផ្គុំ និងតម្លើងរថយន្តតូយ៉ូតា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ៣៦,៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់។

Toyota halts Japan production after supplier hit by cyberattack |  Automotive News

Japanese automakers including Toyota is suspending car manufacturing, sales  in Russia indefinitely

What we've learned after visiting the Toyota factory in Laguna | Autodeal

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia