កាន់តែភ្ញាក់ផ្អើល! រថយន្តអគ្គិសនី Toyota bZ4X ស៊េរីថ្មីបានមកដល់ប្រទេសកក្បែរខាងកម្ពុជា
Pheakdey Prem
MARCH 24 2022
យានយន្ត
278 views
2 mins read

កាលពីថ្មីៗនេះ​  ក្រុមហ៊ុន Toyota បានសម្រេចចិត្តដឹករថយន្តរបស់ខ្លួនពីចំងាយ​ មកលក់នៅប្រទេសថៃ​ ដែលបាននាំនូវរថយន្តអគ្គិសនី១០០%  Toyota bZ4X  ជាប្រភេទរថយន្ត SUV  ដោយមានកម្លាំងម៉ូទ័រអគ្គិសនី  អាចរត់បានចម្ងាយ ៥៣០ គ.ម ចំពោះអាគុយថាមពលពេញ នេះបើតាម​ការចេញផ្សាយរបស់គេហទំព័រមួយនៅប្រទេសថៃ ។

277170804 2130189497148680 2522067561034185563 N

យោងតាមប្រភពដដែលពី Auto Show  បានឲ្យដឹងថា​ Toyota bZ4X បានមកដល់ប្រទេសថៃ ដែលបានដាក់តាំងបង្ហាញនៅ Motor Show 2022 ប៉ុន្តែគេបានបញ្ជាក់មក តាមរយ: សរសេរជាCaptionក្នុងហ្វេស​បុកថា ជាភាសាថៃ  “ยังไม่เปิดจอง”  ដែលមកប្រែមកជាខេមរភាសាថា « មិនទាន់ទទួលការកក់ទេ » ។​

277225486 2130189533815343 5998003331091055112 N

ម្យ៉ាងវិញនៅលើ Caption នោះផងដែរគេក៏និយាយពីកម្លាំងរបស់រថយន្ត Toyota bZ4X 2022 នេះផងដែរ​ ។ ចំណែកឯការមកដល់របស់រថយន្តអគ្គិសនី Toyota​ bZ4X បានផ្តល់មកជា ២ ជម្រើស របៀបនៃការបើកបរ។

   - ចំពោះជម្រើសទី១  នេះត្រូវបានបំពាក់មកជាមួយនឹងម៉ូទ័រ ១ មានកម្លាំង​ ២១៨​ សេះ  មានកម្លាំងរមួល ៣៣៦ ញូតុនម៉ែត្រ ដំណើរការដោយកង់ខាងមុខ front-Wheel Drive  ហើយម្យ៉ាងវិញទៀតមានអាគុយដែលអាចផ្ទុកបានថាមពលរហូតដល់ ៧១.៤ គីឡូវ៉ាត់ម៉ោង ដោយអាចរត់ចំងាយបាន ៥៣០ គីឡូវមែត្រ ​។

លើសពីនេះ ​ចំណុចស្ទុះរបស់រថយន្តនេះអាចស្ទុះកប់ពី ០ - ១០០ គីឡូវម៉ែត្រត្រូវការពេលតែ ៨.៤ វិនាទីតែប៉ុណ្ណោះ​ ។

Toyota B Z4 X Auto Elettrica 5

ចំណែកឯជ្រើសទី២គឹដំណើរការជា X-mode ដែលអាចបញ្ជារលេចប្រអប់លេខ​បានដោយប្រភេទប្រអប់លេខបង្វិល មួយវិញទៀត ​ខាង​ Toyota បាន​ឲ្យមកនូវជាម៉ូទ័រអគ្គិសនី​ ​​២ ដែលមាន​កម្លាំង ១៦០ គីឡូវ៉ាត់ មាន៤​ ស៊ីឡាំងដូចគ្នា ហើយដំណើរការដោយកង់ទាំង ៤ ឬ 4WD និង មានអាគុយទំហំ ៧១.៤ គីឡូវ៉ាត់  អាចបើកបរបានចម្ងាយតែ ៤៦០ គីឡូម៉ែត្រទេ ដោយសារតែរថយន្តមួយនេះ គឺបានដំណើរការប៉ុង​២ ដូច្នេះហើយទើប វាត្រូវការថាមពលពីអាគុយ​ខ្លាំងបន្តិចដើម្បីទ្រទ្រង់ជាមួយនឹងម៉ូទ័រ ។ លើសពីនេះ ចំណុចស្ទុះរបស់ម៉ូដែលខ្ពស់មួយនេះអាចស្ទុះបានពី ០ - ១០០ ចំណាយពេលតិចជាងមុន ត្រឹមតែ​ ៧.៧ វិនាទី​តែប៉ុណ្ណោះ ។

Details of All-New bZ4X BEV Announced | Toyota | Global Newsroom | Toyota  Motor Corporation Official Global Website

គូសបញ្ជាក់ផងដែរ ចំពោះតម្លៃរបស់រថយន្តនេះ នៅឯប្រទេសថៃ មិនទាន់មានតម្លៃជាក់លាក់នៅឡើយទេ​ ពោលគឹកំពុងរង់ចាំតម្លៃធ្លាក់មកដល់ដូចគ្នា 

Maxresdefault

2022 Toyota B Z4 X SEO

ប្រភព៖ Auto Show 

អត្ថបទដោយ៖ ព្រឹម ភក្ដី (FB : Pheakdey Prem , Telegram : 010272022 )

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia