នាវាមុជទឹកទស្សនាក្រោមបាតសមុទ្រ «Titan» បានបាត់សញ្ញាអស់ ៣ថ្ងៃ ឥឡូវរកឃើញតម្រុយខ្លះៗហើយ
Pheakdey Prem
JUNE 22 2023
យានយន្ត
3.5 K views
1 min read

​យន្តហោះកាណាដាមួយគ្រឿងបានរកឃើញសំឡេងរំខាននៅក្រោមទឹកកាលពីព្រឹកថ្ងៃពុធក្នុងការស្វែងរកមនុស្ស 5 នាក់ដែលជាប់នៅលើនាវាមុជទឹកដែលបាត់ខ្លួន ប៉ុន្តែនាវាមុជ​ទឹក​នោះមិនត្រូវបានរកឃើញនៅ​ឡើយ​ទេ​ នេះបើ​យោងតាម​​​​​ប្រភព​​ពី CNN ។​

​ជាមួយ​គ្នា​​ផងដែរ ​យោងតាម​​ប្រភព​ខាងលើ​​បាន​ឲ្យ​ដឹង​ថា​ ​​​នាវាមុជ​ទឹក​​ Titan​​ របស់​ក្រុម​ហ៊ុន​ OceanGate ត្រូវ​បាន​​បាត់​សញ្ញា​​​​នៅ​​​​ទី​១៨ ខែ​មិថុនា​ ឆ្នាំ២០២៣ ​​​​​​​​ហើយ​​គិត​​មក​ដល់​ពេល​មនេះ​​​​​​​​ ​​​​​​​មាន​រយ​:ពេល​​ ៤​ថ្ងៃ​ហើយ​​ដែល​​​នាវាមុជ​​ទឹក​នេះ​មិន​ទាន់​បាន​រកឃើញ​ ។ ប៉ុន្តែ​​​​​​​​​​កាល​ពី​ព្រឹ​ក​ថ្ងៃ​​ពុធ​​ ទី​២១ ​​​​​​ខែមិថុនា​​ ​យន្ត​​​ហោះ​កាណាដា​ P-3 បាន​​ចាប់​សញ្ញា​រំខានម្យ៉ាង​ចេញ​ពី​​​ក្នុង​​សមុទ្រ​​ ត្រង់​កន្លែង​ដែល​នាវាមុជ​ទឹក​នោះ​បាន​​បាត់​សញ្ញា។

​យោង​តាម​​ប្រភព​​ដដែល​បាន​ឲ្យ​ដឹងថា​​ ​​ការធ្វើដំណើរដើម្បីមើលបំណែកនៃកប៉ាល់ទីតានិចមានរយៈពេលប្រាំបីថ្ងៃ ដែលមានតម្លៃ 250,000 ដុល្លារ ក្នុង​ ១នាក់​ ត្រូវ​បាន​​​បើកសម្រាប់​មនុស្ស​​​ចាប់​ពីអាយុ 17 ឆ្នាំឡើងទៅ។​ នាវា​​​មុជ​ទឹក​ Titan ត្រូវ​បាន​គេ​ដឹងថា មានប្រវែង 22 ហ្វីត ឬ​ 6.7m និង​ ទម្ងន់ ២៣០០០ផោន ​​អាច​​មុជ​​​​​ចូល​ទៅ​ក្នុង​ទឹក​ជម្រៅបាត់​សមុទ្រ​​​ ១៣០០០ហ្វី​ត​ ឬ​ ជិត​ ៤គ.ម ​​​​​​អាច​ផ្ទុក​​មនុស្ស​ នាក់​ និង​​​​មាន​​​បំពង់​​​អុក​ស៊ី​សែន​​​​​​​​អាច​ទ្រទ្រង់​​បាន​ ចំនួន​ ៤​ថ្ងៃ​​ផងដែរ​។

​គួរជំរាប​ផងដែរ​ អ្នក​​ដំណើរ​​​​ដែល​មាន​វត្តមាន​ក្នុង​​​នាវាមុជ​នោះ រួម​មាន​​ ​​ជនជាតិ​បារាំង​​​​ ១នាក់​​ ​ ​​​​​​ឪពុក​កូន​ពីរ​នាក់​ទៀត​ជន​ជាតិ​ប៉ាគីស្ថាន​​ ក្នុង​​ចំំណោម​នោះ​​ មាន​បុរសម្នាក់ដែល​ជាអ្នក​មានជាង​គេ​​១រូប​​​​​ នៅ​​​​​​​ចក្រ​ភព​​អង់​គ្លេស​​ផងដែរ​៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia