មិនឱ្យចាញ់ហ្វេសប៊ុក TikTok កំពុងសាកមុខងារនេះ អាចមើលវីដេអូដែលយើងធ្លាប់មើលពេលណាក៏ឃើញដែរ
Makara Rin
MARCH 29 2022
ឌីជីថល
123 views
1 min read

TikTok មួយរយៈចុងក្រោយនេះឃើញថា បានអភិវឌ្ឍនូវមុខងារថ្មីៗជាច្រើនជាពិសេស បច្ចុប្បន្នផ្លេតហ្វមមួយនេះ កំពុងតែសាកល្បងដាក់ឱ្យប្រើប្រាស់មុខងារ​ Watch History ដែលស្រដៀងគ្នាទៅហ្នឹងហ្វេសប៊ុកដែរពោលគឺវាអាចបង្ហាញរាល់វីដេអូដែលយើងធ្លាប់បានមើលឬវីដេអូដែលយើងច្រឡំដៃអូសរំលងចោលជាដើម។

សម្រាប់មុខងារដែលគេកំពុងធ្វើការតេស្តសាកល្បងនេះគឺត្រូវបានបានបង្ហាញដោយអ្នកលេង Twitter ម្នាក់និងត្រូវបាន​លោក​ Matt Navarra ដែលជាអ្នកវិភាគផ្នែកបណ្តាញសង្គម Screenshot យកទៅផុសបន្តផងដែរ។

NEW! TikTok Watch History https://t.co/vxXy9L0VJb

— Matt Navarra (@MattNavarra) March 26, 2022

មែនទែនទៅសម្រាប់ TikTok ដែលយើងកំពុងប្រើប្រាស់រាល់ថ្ងៃនេះក៏មានមុខងារដែលអាចឱ្យយើងរកមើលវីដេអូចាស់ៗដែលធ្លាប់បានមើលរួចបានដែរ ប៉ុន្តែវាទាមទាឱ្យយើងដាក់ Keyword ឱ្យត្រូវជាមួយវីដេអូនោះទើបលោតចេញមកឱ្យយើងឃើញ ខុសពីមុខងារថ្មី Watch History ដែល TikTok កំពុងដាក់ឱ្យប្រើប្រាស់សាកល្បងនេះ។

គូសបញ្ជាក់ផងដែរថាសម្រាប់មុខងារនេះគឺស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ ម្យ៉ាងទៀតចំពោះថ្ងៃណាដែលគេនឹងដាក់បញ្ចេញឱ្យប្រើប្រាស់ជាទូទៅនោះយើងពុំទាន់បានដឹងទេ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia