បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Verge បានឱ្យដឹងថា ក្រុមហ៊ុន Startup មួយឈ្មោះថា Telly ប្រកាសចែកទូរទ្សសន៍អេក្រង់ពីរឆ្លាតវៃ ចំននួន៥០០០០០គ្រឿង ដោយឥតគិតថ្លៃ ខណៈដើម្បីផ្ដល់បទពិសោធន៍ថ្មីដល់អ្នកប្រើប្រាស់ និងដើម្បីប្រគួតប្រជែងដណ្ដើមចំណែកទីផ្សារពីផ្សព្វផ្សាយពាណិជ្ជកម្មពីផ្លែតហ្វមមើលវីដេអូធំៗ ដូចជា YouTube ត្រឡប់មកវិញ។
ប្រភពដដែលបានឱ្យដឹងទៀតថា សម្រាប់ទូរទស្សន៍ដែលក្រុមហ៊ុន Telly ប្រកាសចែកហ្វ្រីនេះ គឺជាប្រភេទទូរទស្សន៍ឆ្លាតវៃ ដែលអាចបង្ហាញកម្រិតរូបភាព 4K ច្បាស់ត្រជាក់ភ្នែក។ ហើយអ្វីដែលពិសេសនោះ គឺទូរទស្សន៍មួយនេះ មានអេក្រង់ចំនួនពីរ ពោលគឺអេក្រង់សម្រាប់មើលវីដេអូ និងអេក្រង់បង្ហាញពាណិជ្ជកម្ម។
ជាមួយគ្នានេះដែរ ការដែលក្រុមហ៊ុន YouTube អាចដណ្ដើមចំណែកទីផ្សារពាណិជ្ជកម្មពី ទូរសព្ទបាន ដោយសារតែការមើលវីដេអូនៅលើ YouTube អ្នកទស្សនាអាចចុចរំលងពាណិជ្ជកម្មត្រឹមពេល៥វិនាទី ខណៈការមើលវីដេអូនៅលើទូរទស្សន៍គឺពុំអាចរំលងបានឡើយ ជាហេតុធ្វើឱ្យអ្នកទ្សសនាងាកទៅប្រើ YouTube ខណៈក្រុមហ៊ុនដែលត្រូវការផ្សព្វផ្សាយពាណិជ្ជកម្មក៏ងាកទៅផ្សាយនៅលើ YouTube ដូចគ្នា។
យ៉ាងណាមិញ សម្រាប់ការចេញទូរទស្សន៍អេក្រក់ពីរបែបនេះមក គឺដើម្បីដោះស្រាយបញ្ហាការលោតពាណិជ្ជកម្មបង្អាក់អំឡុងពេលធ្វើវីដេអូ ខណៈពាណិជ្ជកម្មនឹងត្រូវបង្ហាញនៅផ្នែកខាងក្រោមនៃអេក្រក់តូច ដែលមិនធ្វើឱ្យអ្នកទស្សនាធុញទ្រាន់ឡើយ ។ ពិសេសជាងនេះទៅទៀត សម្រាប់ការបង្ហាញ ពាណិជ្ជកម្មតូចនៅខាងក្រោមអេក្រង់តូច មិនលោតពាណិជ្ជកម្មចំពាក់កណ្ដាលវីដេអូ រំខានដល់បទពិសោធន៍របស់អ្នកទស្សនានោះឡើយ។ ហើយគេរំពឹងថា នឹងបង្កើតចំនួនការរកចំណូលពីពាណិជ្ជកម្មត្រឡប់មកវិញបានកាន់តែច្រើនផងដែរ។