គិតលុយខ្លះហើយ! ក្រោយឱ្យប្រើហ្វ្រី៩ឆ្នាំ Telegram ប្រកាសលក់ Sticker និងត្រៀមបើកឱ្យរកលុយឆាប់ៗ
Navasiri Morm
MAY 4 2022
អាជីវកម្ម 4.0
933 views
2 mins read

គិតមកទល់នឹងពេលនេះ Telegram គឺជាកម្មវិធីផ្ញើសារដ៏ល្អបំផុតមួយ ដែលដាក់ឱ្យប្រជាជនទូទាំងប្រើប្រាស់ដោយឥតគិតថ្លៃអស់រយៈពេល៩ឆ្នាំរួចមកហើយ។ ហើយក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងមកនេះ Telegram មិនដែលសូម្បីបង្កើតមុខងារ រកចំណូលណាមួយពីអ្នកប្រើប្រាស់ទាំង៥០០លាននាក់របស់ខ្លួនម្ដងឡើយ។ ហើយការដំណើរការក្រុមហ៊ុនមកដល់សព្វថ្ងៃនេះ គឺ Telegram បានលុយមកពីការបរិច្ចាគ របស់មហាជន ស្ថាប័ន ផ្សេងៗ និងអ្នកប្រើប្រាស់ Telegram ផ្ទាល់ ហើយមួយផ្នែកទៀតគឺបានមកពីវិនិយោគគិន។

យ៉ាងណាមិញ ដោយសារតែចំនួនអ្នកប្រើប្រាស់កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប្រាកដណាស់ចំនួនថវិការបរិច្ចាគ និងលុយដែលបានមកពីវិនិយោគគិន​មិនអាចយកមកទប់ទល់ទៅលើការចំណាយក្នុងប្រតិបត្តិការអាជីវកម្មនោះទេ ដោយហេតុនេះហើយក្រុមហ៊ុន Telegram បានសម្រេចចិត្តចាប់ផ្ដើមទាញបង្កើតមុខងារមួយចំនួនដើម្បីទាញចំណូល យកមកដំណើរការអាជីវកម្មរបស់ខ្លួនបន្ដទៀត។

234

ជាក់សស្ដែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Telegram បាននឹងកំពុងតែគ្រោងបញ្ចេញមុខងារថ្មី ដើម្បីសាកល្បងរកចំណូលបន្ថែម តាមរយៈការលក់រូបស្ទីឃ័រ ដែលសេវាកម្មនេះ មានឈ្មោះថា Telegram Premium ហើយសម្រាប់អ្នកដែលត្រូវធ្វើការ ដែលមុខងារនេះមាននៅក្នុងកំណែទម្រង់ថ្មីបែលតា 8.7.2 របស់ Telegram នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Cnet

ប្រភពដដែលបានឱ្យដឹងទៀតថា សម្រាប់មុខងារ Telegram Premium នេះ ខាងក្រុមហ៊ុនបានបញ្ចូលស្ទីគ័រ និងរូបភាពមានចលនាស្អាតៗជាច្រើន ហើយដើម្បីប្រើរូបភាពទាំងនេះបាន អ្នកប្រើប្រាស់ត្រូវចុះឈ្មោះបង់លុយ។ ហើយសម្រាប់តម្លៃយ៉ាងណា ខាងក្រុមហ៊ុនមិនទាន់បញ្ជាក់ឱ្យដឹងជាផ្លូវការនៅឡើយទេ។ ដោយឡែក សម្រាប់អ្នកប្រើប្រាស់ធម្មតាដែលមិនបានចុះឈ្មោះប្រើសេវាកម្ម Telegram Premium ពួកគេនឹងមិនអាចឃើញ ឬរូបភាពមានចលនា ក៍ដូចជា ស្ទីគ័រទាំងនោះឡើយ។

237

យ៉ាងណាក៏ដោយ សម្រាប់ Telegram Premium គ្រាន់តែជាការបង់លុយប្រើប្រាស់មុខងារ ស្ទីគ័រ និងរូបភាពមានចលនាពិសេសៗតែប៉ុណ្ណោះ ដោយឡែកសម្រាប់ការប្រើក្នុងការផ្ញើសារ អ្នកប្រើប្រាស់នៅតែអាចប្រើដោយឥតគិតថ្លៃដដែល។

ជាមួយគ្នានេះដែរ ក្រៅពីការរកចំណូលពី  មុខងារ Telegram Premium ខាងក្រុមហ៊ុន Telegram ក៏បានគិតគូរពីគម្រោង រកចំណូលបន្ថែមតាមរយៈការផ្សាយពាណិជ្ជកម្មនៅតាម Group និងតាមឆានែលធំៗដែលមានសមាជិកច្រើន ហើយចំណែកឯម្ចាស់គ្រុប​និង Channel ទាំងនោះក៏អាចបានចំណូលផងដែរ។

គួរជម្រាបងផងដែរថា បច្ចុប្បន្ននេះ Telegram មានអ្នកប្រើប្រាស់សរុបប្រមាណ ៥០០លាននាក់ ខណៈ Telegram បានជាប់ជាកម្មវិធីផ្ញើសារលេខ១ នៅកម្ពុជាក្នុងចំណោមកម្មវិធីដទៃទៀតប្រចាំឆ្នាំ២០២១៕

អត្ថបទដោយ៖ Nava Siri

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia