ថ្មីៗនេះ ប្រទេសថៃវៀតណាម និងឡាវ បានចុះកិច្ចព្រមព្រៀងសហការគ្នាបន្ថែមទៀត ទៅលើវិស័យបច្ចេកវិទ្យា និងការច្នៃប្រឌិត ដើម្បីជំរុញការសិក្សាស្រាវជ្រាវអ្វីដែលថ្មីក្នុងប្រទេសទាំងពីរនេះ។ កិច្ចសហការនេះ នឹងអនុវត្តការស្រាវជ្រាវទៅលើវិស័យបញ្ហាសិប្បនិមិត្ត(AI) និងអ៊ីនធើណេតផ្សេងៗ។
បើយោងតាមការចុះផ្សាយរបស់កាសែត Thestar បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ កិច្ចសហការលើវិស័យបច្ចេកវិទ្យានេះ បានចុះហត្ថលេខានៅក្នុងទីក្រុងវៀងចន្ទន៍ប្រទេសឡាវ ដោយរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាឡាវ គឺលោកសាស្ត្រាចារ្យបណ្ឌិត Boviengkham Vongdara និងប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសវៀតណាម គឺលោកសាស្ត្រាចារ្យ Chau Van Minh។
យ៉ាងណាមិញកិច្ចសហការនេះ នឹងធ្វើឱ្យប្រទេសទាំងពីរ អាចផ្លាស់ប្ដូរព័ត៌មាន ការបោះពុម្ពផ្សាយ និងឯកសារស្រាវជ្រាវ ទាក់ទងនឹងការច្នៃប្រឌិតលើបច្ចេកវិទ្យា ក៏ដូចជាការរៀបចំ ពិភាក្សារវាងអ្នកជំនាញ ឬអ្នកស្រាវជ្រាវ។ មួយវិញទៀតប្រទេសទាំងពីរ ក៏នឹងរៀបចំសំណើរមួយទៅកាន់រដ្ឋាភិបាលស្នើអំពីការកសាងមជ្ឈមណ្ឌលជាតិសម្រាប់ប្រមូល/គ្រប់គ្រងទិន្នន័យ និងផ្ទុកទិន្នន័យក្នុង Cloud ជាដើម។ ប្រភពដដែលបានឱ្យដឹងបន្តថា ឡាវ និងវៀតណាម ក៏នឹងរួមគ្នារៀបចំមជ្ឈមណ្ឌលសិក្សាបច្ចេកវិទ្យា នវានុវត្តន៍ជាតិ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាល សម្រាប់ការផ្ទេរបច្ចេកវិទ្យារវាងគ្នាទៅវិញទៅមកផងដែរ។
ជាមួយគ្នានេះដែរ លោកសាស្ត្រាចារ្យបណ្ឌិត Boviengkham មានប្រសាសន៍ថា “កិច្ចសហប្រតិបត្តិការឡាវ និងវៀតណាមនេះ នឹងដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍប្រទេស លើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក្នុងប្រទេសឡាវ ហើយក៏ដូចជាការចូលរួមជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព ទាំងក្នុងតំបន់និងពិភពលោកទាំងមូល។
លោកបានគូសបញ្ជាក់ថា៖ កិច្ចព្រៀមព្រៀង ឬកិច្ចសហប្រតិបត្តិការនេះ មានគោលបំណងលើកកម្ពស់សមត្ថភាពមន្ត្រីក្នុងការអភិវឌ្ឍស្រុកទេស និងធ្វើសមាហរណកម្មអន្តរជាតិ ព្រមទាំងអស់លើកម្ពស់សមិទ្ធិផលស្រាវជ្រាវវិទ្យាសាស្ត្ររបស់ប្រទេសឡាវ និងវៀតណាមដូចគ្នា៕
អត្ថបទដោយ៖ ផែន ផាន់ណា