របស់ខ្មែរ! <<តាមអ្នក>> បណ្ដាញសង្គមខ្មែរ​ មានមុខងារ មិនចាញ់បណ្ដាញសង្គមរបរទេស
ផែន ផាន់ណា
JUNE 30 2023
នវានុវត្តន៍
10.4 K views
1 min read

លោកអ្នកប្រហែលជាបានស្គាល់ ឬក៏ធ្លាប់បានប្រើបណ្ដាញសង្គមរបស់ខ្មែរមួយនេះរួចមកហើយគឺកម្មវិធី Tamneak (តាមអ្នក)។ នេះគឺជាកម្មវិធីទំនាក់ទំនងសង្គមរបស់ខ្មែរ ដែលបង្កើតឡើងសម្រាប់ប្រជាជនយើង ប្រើប្រាស់សម្រាប់ការចែករំលែក និងទាក់ទងគ្នាតាមប្រព័ន្ធរយ:ឌីជីថល។ កម្មវិធីនេះត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ ២០១៩ ជាលក្ខណ: Beta និងដាក់ឱ្យប្រើពេញលេញទាំងនៅលើ iOS និង Android នៅក្នុងឆ្នាំ២០២១។

Drgee

ស្ថាបនិករបស់ App Tamneak គឺលោកចន សី (Jonh sey) ដែលជា Creator មួយរូបមានភាពល្បីល្បាញនៅលើបណ្ដាញសង្គមផ្នែក Reviews Smart Phone និងគ្រឿងអេឡិចត្រូនិកផ្សេងៗ។ នៅក្នុងកម្មវិធីនេះដែរ គឺបានបញ្ចូលនូវមុខងារពិសេសៗសម្រាប់អ្នកប្រើប្រាស់អាចបង្ហោះរូបភាព សារជាអក្សរ វីដេអូ ព័ត៌មាន ព្រមទាំងអាចឆាតជជែកគ្នាផ្សេងៗផងដែរ។

បន្ថែមពីលើនេះ បណ្ដាញសង្គម Tamneak ក៏ភ្ជាប់មកជាមួយនូវមុខងារមួយ ដែលអាចជ្រើសរើសផលិតផលដែលអ្នកស្រឡាញ់ចូលចិត្ត ដូចជាគ្រឿងអេឡិចត្រូនិក និងផលិតផលផ្សេងទៀត។ សម្រាប់ការចូលទៅប្រើប្រាស់វិញគឺមានភាពងាយស្រួលទេ ចំពោះការអាប់ដេតចុងក្រោយ (Tamneak 3.8) គឺលោកអ្នកគ្រាន់តែចូលទៅទាញយក App នេះនៅលើ App Store ឬ Play Store រួច​វាយចុះឈ្មោះ ដើម្បីបង្កើតគណនីងាយៗ នោះលោកអ្នកអាចចូលទៅប្រើប្រាស់បានហើយ។ តោះចុះឈ្មោះចូលបង្កើតគណនីទាំងអស់គ្នា.......

ទាញយកកម្មវិធីតាមអ្នក ទាំង Android និង iOS (Download)

354207876 802785781215712 1149295678712199554 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia