មុននេះបន្តិចក្រុមហ៊ុន Sony ប្រចាំនៅកម្ពុជា បានប្រកាសពីវគ្គសិក្ខាសាលាថ្មីមួយ ដោយប្រមូលផ្ដុំអ្នកជំនាញផ្នែកដឹកនាំរឿង និងផ្នែកថតរឿង ឱ្យឡើងមកចែករំលែកអំពីទ្រឹស្ដីនិងបច្ចេកទេសជាច្រើនក្នុងការផលិតភាពយន្តសម្រាប់អ្នកដែលចង់ក្លាយខ្លួនទៅជា Cinematographer។ ចំពោះវគ្គសិក្សានេះដែរ គឺមានតម្លៃ ៣០ដុល្លារក្នុងម្នាក់ ។
បើតាមការឱ្យដឹងលម្អិតនៅលើផេកផ្លូវការរបស់ Sony បានឱ្យដឹងថា “តើអ្នក ស្រលាញ់ចូលចិត្ត ការថតភាពយន្ត និងចង់ស្វែងយល់ពី ភាពយន្តអោយកាន់តែច្បាស់ដែររឺទេ? ចូលរួមជាមួយកម្មវិធី Sony Cinematography Workshop ដែលដឹកនាំដោយអ្នកជំនាញក្នុងវិស័យ Film ជាច្រើនឆ្នាំ ដូចជា លោក ជុំ សុធា (Director), លោក មុនី កណ្ណដារង្គ(Director), លោក នៅ សុវណ្ណរ័ត្ន(Director of Photography) លោក រុន សុខហេង(Director of Photography), ដែលពួកគាត់នឹងបង្ហាត់បង្ហាញពីទ្រឹស្ដីនិងបច្ចេកទេសជាច្រើនក្នុងការផលិតភាពយន្ត។ ឱកាសការក្លាយជា Cinematographer !”