កាន់តែរីកចម្រើន! Snapkyu បណ្ដាញសង្គមរបស់ខ្មែរ មានមនុស្សចាប់អារម្មណ៍កាន់តែច្រើនឡើងៗ
ផែន ផាន់ណា
NOVEMBER 14 2022
ឌីជីថល
847 views
2 mins read

ថ្មីៗនេះបណ្ដាញសង្គមខ្មែរ Snapkyu បានឈានជើងមួយជំហានទៀត ទៅកាន់ឆាក Start Up Stage ក្នុងពិព័រណ៍បច្ចេកវិទ្យាដ៏ធំប្រចាំឆ្នាំ២០២២ ដែលរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្ថិតនៅទីក្រុងកោះពេជ្ រកាលពីថ្ងៃទី១១ ដល់១៤ ខែវិច្ឆិកាឆ្នាំ២០២២។

ស្ថិតនៅមុខមនុស្សរាប់រយនាក់ លើវេទិកា Start Up Stage ក្នុងពិព័រណ៍បច្ចេកវិទ្យា (Tech Expo 2022) លោកលី ងៀប ស្ថាបនិករបស់បណ្ដាញសង្គមខ្មែរ Snapkyu បានថ្លែងថា៖ Snapkyu គឺជាបណ្ដាញសង្គមដែលកើតចេញពីស្នាដៃរបស់កូនខ្មែរសុទ្ធសាធ ដោយបញ្ចូលនូវមុខងារថ្មីប្លែកជាច្រើន ដែលបណ្ដាញសង្គមធំៗបច្ចុប្បន្នមិនទាន់បានប្រើ។ លោកបន្តថា មូលហេតុដែលលោកបង្កើត Snapkyu ឡើង ព្រោះលោកមើលឃើញថាបច្ចុប្បន្ននេះ ម្ចាស់អាជីវកម្មជាច្រើន កំពុងចំណាយលុយទៅលើបណ្ដាញសង្គមធំៗរបស់បរទេស ខណៈពេលចាយលុយ Boost លុយទាំងនោះនឹងហូរចេញទៅក្រៅប្រទេសច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។

Photo 2022 11 13 16 08 25

Photo 2022 11 13 16 09 58

លោកបានបន្ថែមចំៗថា បណ្ដាញសង្គម Snapkyu មិនត្រឹមតែចូលខ្លួនមកជួយដល់សេដ្ឋកិច្ចប៉ុណ្ណោះទេ ពោលគឺវាជារបស់មួយដែលកូនខ្មែរ និងប្រជាជនទូទាំងពិភពលោកអាចលេងបាន ព្រមទាំងបង្ហោះរូប, វីដេអូ, Status, ផ្ញើសារ, ខល, និងអាច Add friend ដោយប្រើ QRCode បានថែមទៀតផង។ បច្ចុប្បន្ននៅលើ Snapkyu បានបន្ថែមនូវមុខងារថ្មីៗជាច្រើន ព្រមទាំងរចនាផ្ទាំង UI ទាំងមូលឱ្យកាន់តែមានភាពទាក់ទាញ ប្រណិតភាព និងស័ក្តិសមសម្រាប់មនុស្សគ្រប់គ្នា ប្រើប្រាស់ប្រចាំថ្ងៃ។

Photo 2022 11 13 16 13 09

នៅក្នុងឱកាសនោះដែរ ក៏មានការសួរសំណួរពីសំណាក់អ្នកទស្សនាផ្ទាល់ ដោយបានចោទសួរទៅកាន់លោកលី ងៀប ស្ថាបនិករបស់ Snapkyu អំពីការជ្រៀតចូលទៅក្នុងការប្រកួតប្រជែងគ្នា ជាមួយបណ្ដាញសង្គមយក្សបច្ចុប្បន្ន ដូចជា Facebook និង Instagram ជាដើម និងបានសួរនាំអំពីគុណតម្លៃរបស់បណ្ដាញសង្គមខ្មែរមួយនេះផងដែរ។

May be an image of phone and text that says "Happy snap, snap, KYU (Queue) and share s SNAPKYU is available now Download now on Ava Available App ÛpS GET ON Google play GOO SNAPKYU"

ឆ្លើយតបទៅនឹងសំណួរនេះ លោកលី ងៀប បានបញ្ជាក់ថាឱ្យតែប្រជាជនខ្មែរទាំងអស់ ស្រុះគ្នា នៅក្នុងការប្រើប្រាស់បណ្ដាញសង្គមខ្មែរ Snapkyu ឱ្យបានច្រើន ពិតណាស់បណ្ដាញសង្គមមួយនេះ នឹងអភិវឌ្ឍន៍ទៅមុខ និងដើម្បីនាំផលិតផលជាតិមួយនេះទៅប្រកួតជាមួយទីផ្សារប្រទេសផ្សេងបានហើយ។ ម៉្យាងវិញទៀត បើនិយាយពីគុណប្រយោជន៍ដែលប្រជាជនខ្មែរ គួរងាកមកប្រើបណ្ដាញសង្គមរបស់ខ្លួនគឺ Snapkyu បង្កើតឡើងសម្រាប់ប្រជាជនខ្មែរជាពិសេស ជាមួយនឹងការបន្ថែមនូវមុខងារមានប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើទូទៅ ពិសេសគឺម្ចាស់អាជីវកម្ម អាចដាក់លក់ទំនិញរបស់ខ្លួន នៅលើ Snapkyu ដោយសេរី និងមិនចាំបាច់ Boost នាំតែអស់លុយច្រើនទេ។ មួយវិញទៀត Snapkyu មិនដែលទាញយកទិន្នន័យ ឬលួចស្ដាប់រាល់ការនិយាយ របស់អ្នកលេង ដូចទៅនឹងបណ្ដាញសង្គមរបស់បរទេសឡើយ។

Photo 2022 11 14 14 31 28

លោកបញ្ជាក់បន្ថែមថា ការដែលយើងត្រូវងាកមកប្រើបណ្ដាញសង្គមខ្មែរនេះ ព្រោះវាជួយដល់សេដ្ឋកិច្ចជាចម្បង ព្រោះបណ្ដាញសង្គមរបស់ខ្មែរមួយនេះ ជួយកាត់បន្ថយមិនឱ្យប្រជាជនខ្មែរចាយលុយរាប់ពាន់ រាប់ម៉ឺនដុល្លារក្នុងមួយខែៗដើម្បី Boost លក់ផលិតផល ធ្វើឱ្យលុយត្រូវរត់ចេញទៅក្រៅប្រទេសនោះទេ។ ជាចុងក្រោយនឹងក៏បានអំពាវនាវដល់ប្រជាជនខ្មែរ សូមជួយគាំទ្រផលិតផលរបស់ខ្លួន ដើម្បីឱ្យខ្មែរមានអ្វីមួយពិតប្រាកដ ជារបស់ខ្លួន ពិសេសគឺបណ្ដាញសង្គមនេះតែម្ដង៕

សូមទស្សនាវីដេអូពេញ៖

ទាញយកបណ្ដាញសង្គម Snapkyu 

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia