ទំនើបណាស់! យីហោខ្មែរ Smart X អាចជួយរៀបចំបន្ទប់ពីធម្មតាទៅជាបន្ទប់ឆ្លាតវៃដូចនៅ Condo ទំនើបៗបាន
Makara Rin
MAY 29 2023
អេឡិចត្រូនិក
719 views
2 mins read

បើនិយាយទៅដល់ Smart Home គឺសម្តៅលើផ្ទះណាដែលបំពាក់ទៅដោយគ្រឿងបរិក្ខាទំនើបៗ ឆ្លាតវៃ ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ដូចជាការបញ្ជាតាមទូរស័ព្ទ ក៏ដូចជាប្រើសំឡេងដើម្បីបិទបើកឧបករណ៍ប្រើប្រាស់ក្នុងជាដើម។ ដោយឡែក ប្រសិន​បើយើងមានបន្ទប់ធម្មតាតើយើង អាចប្រើប្រាស់មុខងារទាំងអស់នោះបានទេ?​

ពិតណាស់ បើទោះបីជាយើងមានបន្ទប់តូចល្មម ធម្មតា​ មិនមានការបំពាក់ឧបករណ៍ទំនើបៗដូចគេក៏យើងអាចបំប្លែងវាទៅជាបន្ទប់ដ៏ទំនើបមួយបានដែរ។ នេះបើយោងទៅតាមបទសម្ភាសន៍រវាងក្រុមការងារចាបខៀវ​ Technology Cambodia ជាមួយនឹងស្ថាបនិក របស់ Smart X បានឲ្យដឹងថា យីហោខ្មែរមួយនេះគឺផ្តោតទៅលើការរៀបចំបន្ទប់ធម្មតាទៅជាបន្ទប់បែបទំនើប ជាពិសេសគឺផ្តោតទៅលើការរបៀបចំភ្លើងតែម្តង។

2023 06 03 20.17.05

2023 06 03 20.17.01

លោកបានបន្ថែមទៀតថា Smart X គឺផ្តោតទៅលើផលិតផលឆ្លាតវៃជាច្រើនដូចជា Smart Lightning ដែលវាជាប្រភេទអំពូលឆ្លាតវៃដោយវាអាចបញ្ជាតាមទូរស័ព្ទបានទោះបីទៅដល់ទីណាក៏យើងអាចបញ្ជាឲ្យវាបិទបើកបានដែរ។ ជាពិសេសប្រសិនបើក្នុងបន្ទប់យើងរៀបចំពូលភ្លើងច្រើនកន្លែង យើងក៏អាចកំណត់វាទៅតាមទីតាំងនីមួយបានដែរដើម្បីងាយស្រួលបញ្ជា ពោលគឺយើងអាចកំណត់វាបានតាមចិត្តមិនថាពណ៌ឬក៏មុខងារផ្សេងៗនោះទេ។

2023 06 03 20.19.42

2023 06 03 20.23.49

2023 06 03 20.23.53

លើសពីនេះទៅទៀត ប្រសិនបើផ្ទះយើងមានកុងតាក់បិទបើកភ្លើងធម្មតាក៏អាចប្តូរទៅជាប្រភេទកុងតាក់ឆ្លាតវៃបានផងដែរ ដោយប្រភេទកុងតាក់ឆ្លាតវៃនេះគឺយើងអាចបញ្ជាវាបានតាមទូរស័ព្ទបើទោះបីជាទៅដល់ក្រៅប្រទេសក៏អាចបញ្ជាបានដែរ។ មិនតែប៉ុណ្ណោះសូម្បីតែទូរស្សន៍ ម៉ាស៊ីនត្រជាក់ ជាដើមក៏យើងអាចបំប្លែងវាទៅជារបស់ទំនើបបានដែរ ពោលគឺមានន័យថាមិនចាំបាច់ប្រើតេឡេរញ៉េរញ៉ៃច្រើនដើម្បីបញ្ជាដូចមុនទៀតទេភ្ជាប់តែឧបករណ៍មួយគឺអាចបញ្ជាអ្វីគ្រប់យ៉ាងក្នុងផ្ទះទាំងមូលតែម្តង។

2023 06 03 20.16.08

2023 06 03 20.21.12

យ៉ាងណាមិញ​ បន្ទប់ឆ្លាតវៃ គឺមិនអាចអត់បានទេជាមួយនឹង សោទ្វា​ឆ្លាតវៃ ដែលប្រភេទសោនេះក៏យើងអាចបញ្ជាវាតាមទូរស័ព្ទបានដែរ​ ដោយវាមានមុខងារពិសេសជាច្រើនដូចជា​ការ​ បញ្ជាឲ្យបិទបើកទ្វាពីចម្ងាយប្រសិនបើមានអ្នកផ្សេងស្នើសុំចូល អាចបង្កើតលេខកូដបណ្តោះអាសន្នបាន ហើយរាល់ទិន្នន័យទាំងអស់វានឹងថតទុកក្នុងទូរស័ព្ទយើងតែម្តង។

សម្រាប់ការរបៀចំពីបន្ទប់ធម្មតាទៅជាបន្ទប់ឆ្លាតវៃគឺ Smart X អាចរៀបចំបានទាំងអស់ មិនថាការរៀបចំភ្លើង ការប្តូរកុងតាក់ ប្តូរពីទូរទស្សន៍ ឬម៉ាស៊ីនត្រជាក់ធម្មតាទៅជាឧបករណ៍ឆ្លាតវៃ ប្តូរពីសោធម្មតាទៅជាសោឆ្លាតវៃ។

Img 3595

គូសបញ្ជាក់ផងដែថា សម្រាប់ឱបករណ៍ទាំងអស់នេះគឺមិនមានការបែងចែកអេបក្នុងការប្រើប្រាស់ទេពោលគឺយើងអាចប្រើប្រាស់ក៏ដូចជាបញ្ជាអ្វីគ្រប់យ៉ាងក្នុងអេប Smart X តែមួយប៉ុណ្ណោះ លើសពីនេះទៅទៀតយើងអនុញ្ញាតឲ្យអ្នកផ្សេងមានសិទ្ធក្នុងការបញ្ជាបិទបើកបានផងដែរ ប្រសិនបើផ្ទះយើងមានគ្នាច្រើន។

ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចង់ផ្លាសប្តូរពីបន្ទប់ធម្មតាទៅជាបន្ទប់ឆ្លាតវៃគឺអាចធ្វើការទាក់ទងទៅកាន់ Smart X បានដោយយីហោមួយនេះ មានទាំងផលិតផលនិងសេវាកម្ម ហើយមិនថាការរៀបចំបន្ទប់ ការិយាល័យ ឬនៅតាមហាងផ្សេងទេគឺ Smart X អាចរៀបចំបានទាំងអស់។

ទំនាក់ទំនង៖

Facebook Page: Smart X

Website: Smart X

Tel: 010 287 288

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team