នឿយតែជំនួសរូប និងអក្សរចូល! នេះជា៤វេបសាយ ទាញយក Slide PowerPoint គេឌីហ្សាញហើយស្អាតៗហ្វ្រី
ផែន ផាន់ណា
SEPTEMBER 24 2023
គន្លឹះល្អៗ
2.1 K views
2 mins read

សម្រាប់សិស្សនិស្សិត អ្នកធ្វើការ និងអ្នករៀនកុំព្យូទ័រដំបូងៗ ច្បាស់ជាបានប្រើប្រាស់កម្មវិធី Microsoft PowerPoint សម្រាប់ Slide លើការងារផ្សេងៗហើយ។ ក្នុងនោះដែរ PowerPoint បានអនុញ្ញាតឲ្យអ្នករាល់គ្នាអាចធ្វើការឌីហ្សាញស្លាយ(Slide) រូបភាព និងចលនា ដើម្បីឲ្យការងារ ឬការធ្វើបទបង្ហាញកាន់តែមានភាពទាក់ទាញ និងងាយស្រួលយល់ផងដែរ។ សម្រាប់ស្លាយនេះផងដែរ នៅក្នុង PowerPoint ក៏មានភ្ជាប់មកជាមួយគម្រូវស្លាយ ចេញមកស្រាប់ៗផងដែរ ប៉ុន្មានបន្ថែមពីលើនេះ យើងសូមលើកយកនូវវេបសាយ៣បន្ថែមទៀត សម្រាប់ប្រិយមិត្តអ្នកអាច អាចចូលទៅទាញយកបានដោយសេរី ដោយសុទ្ធសឹងតែជាប្រភេទស្លាយស្អាតៗ៖

នេះគឺជាវេបសាយរបស់ក្រុមហ៊ុន Microsoft ផ្ទាល់ ដែលអនុញ្ញាតឱ្យលោកអ្នកអាចចូលទៅទាញយល Slide Power Point ដែលគេបានឌីហ្សាញយ៉ាងប្រណិត មកប្រើដោយឥតគិតថ្លៃ ជាមួយនឹង Slide ច្រើនម៉ូដច្រើនម៉ាក។ សម្រាប់អ្នកចង់បានអាចចុចចូលតំណភ្ជាប់ខាងលើបានឥឡូវនេះ។

Capture.jp Gef

២. www.free-powerpoint-templates-design.com

ខាងលើនេះគឺជាវេបសាយដែលអនុញ្ញាតឲ្យមនុស្សគ្រប់គ្នា​ អាចចូលទៅទាញយកផ្ទាំងស្លាយ PowerPoint (Slide) ស្អាតៗបានដោយឥតគិតថ្លៃ។ សម្រាប់ផ្ទាំងស្លាយស្រាប់ៗ ដែលគេដាក់ឲ្យទាញយកនេះ គឺយើងគ្រាន់តែទាញយកមក រួចលុបអក្សរដើម ដោយជំនួសមកវិញនូវពាក្យដែលយើងចង់សរសេរ គឺជាការស្រេច។ តោះសាកល្បងទាញយកមកប្រើ!

Photo 2023 02 12 12 42 09

៣. www.free-power-point-templates.com

មិនខុសអ្វីពីវេបសាយខាងលើប៉ុន្មានទេ ទី២នេះគឺជាវេបសាយដែលប្រមូលផ្ដុំទៅដោយស្លាយ PowerPoint ស្អាតៗ និងទាក់ទាញខ្លាំង សម្រាប់ប្រើលើការងារ អាជីវកម្ម និងការធ្វើបទបង្ហាញផ្សេងៗទៀត។ សម្រាប់ស្លាយនៅក្នុងវេបសាយនេះ គឺលោកអ្នកអាចចូលទៅទាញយកបានដោយសេរី និងប្រើប្រាស់បានគ្រប់ពេល។

Photo 2023 02 12 12 42 10

៤. www.slidesmania.com

នេះគឺជាវេបសាយទី៣ ដែលអនុញ្ញាតឲ្យអ្នកទាំងអស់គ្នា​ អាចចូលទៅទាញយកផ្ទាំងស្លាយ PowerPoint ដូចវេបសាយទាំង២ខាងលើដែរ។ សម្រាប់ស្លាយដែលមាននៅលើវេបសាយនេះ គឺមានគ្រប់ទម្រង់ដូចជាសម្រាប់សិស្ស អ្នករកស៊ី និងសម្រាប់ធ្វើការងារផ្សេងៗ។ លោកអ្នកអាចចូលទៅទាញយកស្លាយដ៏ច្រើនទាំងនោះបានដោយឥតគិតថ្លៃ៕

Photo 2023 02 12 12 42 10 (2)

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia