អស់អ្វីថ្មីហើយមើលទៅ? ខណៈមានអ្នកទម្លាយពីរូបរាង Z Fold 6 មើលទៅដូចមិនខុសពីមុន
Makara Rin
JUNE 3 2024
អេឡិចត្រូនិក
121 views
1 min read

សល់ពេលមិនច្រើនទៀតទេដែល Samsung នឹងធ្វើការបញ្ចេញកំពូលស្មាតហ្វូនអេក្រង់បត់របស់ខ្លួនគឺ Galaxy Z Fold 6 ដោយឡែកថ្មីៗនេះមានប្រភពមួយចំនួនបានទម្លាយពីរូបរាងរបស់ Z Fold 6 ខ្លះៗបាត់ទៅហើយ។ ជាមួយនឹងរូបរាង Z Fold 6 ដែលគេបានទម្លាយនោះ គឺហាក់បីដូចជាមិនសូវខុសប្លែកពីមុនខ្លាំងនោះទេ ។

ទាក់ទងទៅជាមួយនឹង Galaxy Z Fold 6 ដែលត្រៀមនឹងចេញនៅក្នុងពេលឆាប់ៗនេះ មានប្រភពមួយបានទម្លាយពីរូបរាងស្ទើតែទាំងស្រុងរបស់វា ដោយក្នុងនោះយើងឃើញថា Galaxy Z Fold 6 ជំនាន់ថ្មីនេះមានរូបរាងមិនសូវខុសគ្នាខ្លាំងពីជំនាន់មុនទេ ប៉ុន្តែអ្វីដែលខុសគ្នានោះគឺទៅលើគែមជុំវិញរបស់វាតែម្តង ដោយម៉ូដែលថ្មីនេះនឹងលែងសូវកោងដូចមុនទៀតហើយ ពោលគឺមានរាងជ្រុងស្ទើតែទាំងស្រុងតែម្តង។

Gsmarena 001

លើសពីនេះទៅទៀត សម្រាប់គែម Bezel របស់វាវិញក៏មើលទៅហាក់ដូចជាធំជាងមុនដែរ ដែលការរចនារូបរាងបែបនេះក៏មិនខុសគ្នាខ្លាំងពី Galaxy S24 Ultra ប៉ុន្មានដែរ។ ក្នុងនោះផងដែរអ្វីដែលគេរំពឹងទុកថានឹងមាននៅលើខ្លួនរបស់ Galaxy Z Fold 6 បន្ថែមទៀតគឺអាចប្រើឈីប Snapdragon 8 Gen 3 SoC ទាំងអស់តែម្តង។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាដំណឹងបែកធ្លាយមុនតែប៉ុណ្ណោះ សម្រាប់ព័ត៌មានផ្លូវការ យើងនឹងរង់ចាំមើលពីការប្រកាស់ចេញពីទំព័រផ្លូវការរបស់ Samsung ផ្ទាល់តែម្តង។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia