កុំច្រឡំសាលាបរទេស! សាលាអនុវិទ្យាល័យ គោលដៅចំនួន៤ក្នុងខេត្តសៀមរាប ចាប់ផ្ដើមឱ្យសិស្សរៀនកុំព្យូទ័រ សរសេរកូដ បង្កើតប្រូក្រាមផ្សេងៗ
ផែន ផាន់ណា
OCTOBER 26 2023
ស្ទីម - STEAM
177 views
1 min read

ក្រុមកុមារីនៅក្នុងសាលារៀនគោលដៅចំនួន៤ក្នុងខេត្តសៀមរាប បានប្រើប្រាស់បំណិនក្នុងការច្នៃប្រឌិត និងការសរសេរកូដ ដើម្បីសាកល្បងបង្កើតល្បែងសិក្សាក្នុងកម្មវិធីអប់រំបែបស្តែម តាមរយៈគម្រោងសាកល្បង ដែលមានឈ្មោះថា STEM Skills4Girls ក្រោមការគាំទ្រដោយអង្គការយូនីសេហ្វសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា។ នេះបើយោងតាមការចេញផ្សាយនៅលើផេកក្រសួងអប់រំ យុវជន និងកីឡា។

394624433 722127376607355 5925459919783790615 N

គម្រោងនេះ ត្រូវបានអនុវត្តសាកល្បងក្នុងគោលដៅ ផ្តល់ឱ្យស្ត្រីវ័យក្មេងកម្ពុជានូវសិទ្ធអំណាច ជំនាញ និងចំណេះដឹង ដើម្បីឈោងចាប់ឱកាសការងារក្នុងវិស័យបច្ចេកវិទ្យា និងបញ្ជ្រាបឧស្សាហកម្ម Gaming Education ក្នុងវិស័យអប់រំ។ ក្នុងការអនុវត្តគម្រោងនេះ សាលារៀនចំនួន៤ ក្នុងខេត្តសៀមរាប ត្រូវបានជ្រើសរើសធ្វើជាសាលាគោលដៅ ដើម្បីអនុវត្តគម្រោងរួមមាន អនុវិទ្យាល័យ អរញ្ញរង្ស៊ី អនុវិទ្យាល័យ ហ៊ុន សែន រលួស អនុវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ចាន់ស និងអនុវិទ្យាល័យ កែវពណ៌។ សិស្សានុសិស្សនៃសាលាគោលដៅ នឹងទទួលបានអត្ថប្រយោជន៍ដូចជា ការសិក្សាសាកល្បងកម្មវិធីសិក្សា STEM ដែលត្រូវបានចងក្រងឡើងស្របតាមគោលដៅអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ការទទួលបានការណែនាំពីអ្នកជំនាញផ្នែកឧស្សាហកម្មបច្ចេកវិទ្យា និងឱកាសចូលរួមប្រកួតប្រជែងកម្មវិធី Game Jam/hackathon៕

394615693 722128173273942 4533802663899555586 N

394512772 722127903273969 3300450801370115246 N

394582993 722127796607313 1766265000991291372 N

394583565 722127643273995 3495938550917180580 N

395343839 722127546607338 6537019547540120047 N

394566802 722127426607350 2217556969379530988 N

395378521 722127396607353 7709438610546830501 N

394608836 722127309940695 2077591412303643130 N

 

395329155 722127253274034 7250570296165917352 N

394624433 722127376607355 5925459919783790615 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia