ត្រៀម CV ទៅ! ក្រសួងធ្វើទិវាការងារនៅក្រុងព្រះសីហនុ ផ្ដល់ឱកាសការងារ១ពាន់កន្លែង តាមក្រុមហ៊ុនធំៗចំនួន១៣
ផែន ផាន់ណា
APRIL 25 2023
គន្លឹះល្អៗ
239 views
2 mins read

NEA នឹងរៀបចំវេទិកាការងារនៅខេត្តព្រះសីហនុដោយនាំយកឱកាសការងារ ១ ពាន់កន្លែងសម្រាប់យុវជន។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាលាខេត្តព្រះសីហនុ សកលវិទ្យាល័យ បៀលប្រាយ និងសមាគមមិត្តយើង នឹងរៀបចំកម្មវិធី៖ ”វេទិកាការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ” នៅក្នុងបរិវេណសកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ នាថ្ងៃពុធ ទី២៦ ខែមេសា ខាងមុខនេះ។

ឱកាសការងាររហូតដល់ ១ ពាន់កន្លែងពីក្រុមហ៊ុន សហគ្រាស ធំៗ ចំនួន ១៣ នឹងត្រូវផ្តល់ជូន យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅខេត្តព្រះសីហនុ។ ដូច្នេះ សូមសាធារណជន ពិសេសយុវជន ចូលរួមឲ្យបានច្រើនកុះករ និងត្រៀម CV ឲ្យបានច្រើនដើម្បីដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំង ១៣។

ក្រុមហ៊ុនធំៗទាំង ១៣ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ ក្រុមហ៊ុន RMA, Wing Bank , ធនាគារហត្ថាកសិករ, ធនាគារABA , ធនាគារ ហេង ហ្វឹង( ខេមបូឌា) ម.ក, មីក្រូហិរញ្ញវត្ថុ AMK,Hotel & Casino SIHATREASURE, អង្គការម្លប់តាប៉ាង, Bamboo Finance Plc, Tremulia, ក្រុមហ៊ុន Kofi., កោះឬស្សី Resort និង Prince Supper Market។

ក្រៅពីទទួលបានឱកាសការងារល្អៗជាច្រើន យុវជន សិស្ស/និស្សិត ក៏អាចចូលរួមក្នុងសិក្ខាសាលាស្តីពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ ដែលនឹងមានការចែករំលែកបទពិសោធន៍ល្អៗពីសំណាក់វាគ្មិនល្បីៗជាច្រើន ដើម្បីអាចមានឱកាសទទួលបានការងារកាន់តែឆាប់រហ័ស។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះ ទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ ក្រោមគម្រោង ILO-China Partnership Project។

342205964 261327539576886 3795622024713793418 N

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង 017 467 423/ 017 871 807/ 096 2155 162៕

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia