បើនិយាយពីផ្សារហ៊ុនមួយឆ្នាំនេះ Mark Zuckerberg ធ្លាក់ចំណូលច្រើនជាង ៥០% ហើយទំនងជាបញ្ហាច្រើនស្ត្រេសខ្លាំង នៅលើគណនីផ្លូវការរបស់ Mark សង្កេតឃើញថា គាត់ធ្វើសកម្មភាពខាងក្រៅច្រើនដូចជាជិះស្គីរលើទឹក ហើយចុងក្រោយនេះគឺកីឡាក្បាច់គុនចម្រុះ MMA។
ថ្មីៗនេះដែរ Mark Zuckerberg ព្រមទាំងភរិយារបស់គាត់ Pricilla Chan បានទៅទស្សនាការប្រកួត MMA មួយនៅសហរដ្ឋអាមេរិក ដោយអ្នកកាសែតថតបានឃើញថា Mark មានភាពរីករាយយ៉ាងខ្លាំងទៅលើកីឡាមួយនេះ។
យ៉ាងណាក៏ដោយសម្រាប់ភរិយាគាត់ អ្នកស្រី Pricilla វិញហាក់មិនទទួលអារម្មណ៍ដូច Mark ឡើយដោយវីដេអូឃ្លីបជាច្រើននៅលើ Twitter បានបង្ហាញពីភាពភ័យខ្លាច ទំនងជាទើបតែនឹងចូលទៅមើលផ្ទាល់លើកដំបូង។
Zuck’s wife 😂😂 #UFCVegas61 #ufcfightnight #mmatwitter pic.twitter.com/5gnITVAsHm
— Bz (@breezygoblue) October 2, 2022
ចំពោះ Mark កីឡា MMA នេះក្លាយជាចំណង់ចំណូលចិត្តថ្មីរបស់គាត់ ដោយគាត់ធ្លាប់ធ្វើការសម្ភាសន៍នៅក្នុង Podcast មួយថាគាត់បានបោះបង់ទម្លាប់រត់ប្រចាំថ្ងៃចោលស្រវ៉ា ចាប់យកកីឡា MMA នេះដោយហេតុថា MMA ជួយឱ្យគាត់មិនសូវគិតច្រើនដូចពេលរត់។
ត្រង់កន្លែងនេះចង់បញ្ជាក់ថា Mark Zuckerberg គាត់យកពេលហាត់ប្រាណតាមរយៈការរត់នេះដើម្បីកាត់បន្ថយការគិតទៅលើការងារ ព្រោះថាតំណែងជា CEO ត្រូវគិតច្រើនទៅលើក្រុមហ៊ុន តែក៏មិនអាចគិតរហូតគ្មានពេលដកឃ្លានោះដែរ ទើបគាត់ត្រូវការពេលខ្លះសម្រាកពីការគិត ឱ្យខួរក្បាលស្រឡះ អាចគិតរឿងថ្មីបានថែមទៀត។
បន្ថែមពីលើនេះទៅទៀតនៅចំណុចទីពីរ Mark លើកឡើងថា ការលេងគុនចម្រុះ MMA ជួយឱ្យគាត់រ៉េផ្លិច និង មានភាពរហ័សរហួនខ្លាំងជាងមុនថែមទៀតផងដែរ។
ពិតណាស់ថាជិវិតការងារមិនអាចផ្ដោតទៅលើការងារ ១០០% រវល់ជាប់រហូតនោះទេ សូម្បីតែគម្រូសេដ្ឋីមេ Meta លោក Mark Zuckerberg គាត់ត្រូវដកឃ្លាខ្លះសាកថ្មឱ្យជីវិត ហើយក៏បញ្ជាក់ថា Mark ជាបុរសរៀបការបង្កើតគ្រួសារមានកូនៗគួរឱ្យស្រឡាញ់ផងដែរ ស្របតាមពាក្យមួយចាបក្រហមថា៖
រវល់រកស៊ី រវល់ធ្វើការ រវល់យ៉ាងណា កុំឱ្យពិការបេះដូង