សម្រាប់កន្លែងផ្ដិតរូប ឬក៏អ្នកចូលចិត្តកែរូបភាពជាលក្ខណរូបថតពាក់កណ្ដាលខ្លួន ៤x៦ ទុកប្រើការផ្សេងៗ ច្បាស់ជាបានស្គាល់ហើយ អំពីរូបភាពអាវធំ សម្រាប់បុរស ឬស្ដ្រី ព្រោះគេត្រូវការប្រើរូបនេះចាំបាច់ ដើម្បីរត់ការធ្វើលិខិតស្នាមផ្សេងៗ។ ថ្ងៃនេះដែល យើងសូមណែនាំវេបសាយចំនួន២ សម្រាប់អ្នកដែលចង់បានរូបអាវធំ យកទៅកាត់តដាក់រូបរបស់ខ្លួន ឬរូបអ្នកដទៃ ដោយមិនចាំបាច់ពឹងគេ៖
នេះគឺជាវេបសាយដ៏ពេញនិយមមួយ សម្រាប់អ្នកដែលមានបំណងចង់បានរូបភាព PNG លក្ខណ:អាវក្រសេ ទាំងបុរសនិងស្ដ្រី។ នៅលើវេបសាយនេះគឺមានទាំងរូបភាពដាក់លក់ និងទាញយក Free។ ក្រៅពីអាវធំ ក៏មានប្រភេទរូបអាវជាច្រើនប្រភេទទៀត សម្រាប់អ្នកទាំងអស់គ្នាទាញយកផងដែរ។ បញ្ជាក់៖ ក្នុងមួយថ្ងៃអ្នកមានសិទ្ធិទាញយកបានតែ២រូបប៉ុណ្ណោះ តែបើចង់បានលើនេះ គឺត្រូវបង់លុយ។
ស្រដៀងទៅនឹងវេបសាយខាងលើដែរ នេះគឺជាកន្លែងទាញយករូប PNG ស្អាតៗជាលក្ខណ: PNG រូបអាវធំទាំងបុរសនឹងស្ត្រី។ ក្រៅពីរូបអាវធំ ក៏នៅមានរូបភាព PNG ជាច្រើនទៀត ដែលយើងអាចចូលទៅទិញក៏បាន និងមួយចំនួនទៀតដាក់ឲ្យទាញយកដោយសេរី។