Orkun App នឹងធ្វើការចូលរួមវេទិកា និងពិព័រណ៍ប្រចាំឆ្នាំស្តីអំពី "ការជំរុញការលក់ និងការធ្វើទីផ្សាររបស់សហគ្រាសធុនតូច និងមធ្យមប្រចាំឆ្នាំ២០២៣"
ផែន ផាន់ណា
MAY 19 2023
គន្លឹះល្អៗ
343 views
2 mins read

Orkun App នឹងធ្វើការចូលរួមវេទិកា និងពិព័រណ៍ប្រចាំឆ្នាំស្តីអំពី "ការជំរុញការលក់ និងការធ្វើទីផ្សាររបស់សហគ្រាសធុនតូច និងមធ្យមប្រចាំឆ្នាំ២០២៣" ដែលនឹងប្រារព្ធឡើងនៅ ថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២៣ និង ថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០ព្រឹក ដល់ ៥:០០ល្ងាច នៅទីតាំង Factory Phnom Penh។

តាមរយៈកម្មវិធីមួយនេះផងដែរ បណ្តាអ្នកដែលបានចូលរួម ជាពិសេសសហគ្រិននឹងទទួលបាននូវចំណេះដឹង រួមជាមួយនឹងបទពិសោធន៍ក្នុងការប្រកបអាជីវកម្មជាច្រើនក្រោមការបណ្តុះបណ្តាល ពីសំណាក់វាគ្មិនជំនាញផ្នែកគ្រប់គ្រង និងប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម ក្នុងទម្រង់សិក្ខាសាលា ដែលគ្របដណ្តប់លើប្រធានបទផ្សេងៗជាច្រើន ដូចជា ការគ្រប់គ្រងការលក់ ការធ្វេីទីផ្សារ ហិរញ្ញវត្ថុ និងប្រតិបត្តិការជាដើម។

Photo 2023 05 19 15 15 33

បន្ថែមពីនេះ នឹងមានការជួយដល់សហគ្រាសធុនតូច និងមធ្យមក្នុងការផ្លាស់ប្តូរទៅរក វិធីសាស្ត្រតាមបែបឌីជីថលនៃការធ្វើអាជីវកម្ម រួមទាំងការប្រើប្រាស់ បច្ចេកវិទ្យា និងវេទិកាអនឡាញ​ ក៏ដូចជាគន្លឹះនៃការបង្កើនប្រាក់ចំណេញ និងការប្រកួតប្រជែងរបស់សហគ្រាសធុនតូចនិងមធ្យមផងដែរ។ លើសពីនេះ បរិយាកាសឌីជីថល បានជួយសម្រួលដល់វិបត្តិសេដ្ឋកិច្ច​ ព្រមទាំងជួយសហគ្រាសធុនតូច និងមធ្យម បង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ពួកគេ និងកែលម្អដំណើរការអាជីវកម្មសំខាន់ៗ ដូចជា បង្កើនការនាំមុខនៃការលក់ ការធ្វើទីផ្សារ ការពង្រឹងលើស្លាកសញ្ញា សមត្ថភាពទំនាក់ទំនង ការសម្រេចចិត្ត ក៏ដូចជាការកើនឡើង និងភាពពេញចិត្តរបស់អតិថិជនផងដែរ។ សម្រាប់ការចូលរួមកម្មវិធីសិក្ខាសាលាដ៏មានសារៈសំខាន់ខាងលើនេះ នឹងត្រូវបានអនុវត្តតាមការទិញសំបុត្រធម្មតាតម្លៃ ៥០ដុល្លារ។ ចំពោះ ការទិញសំបុត្រមុនថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ទៅ ៥០% នៅសល់ត្រឹមតែ ២៥ដុល្លារតែប៉ុណ្ណោះ។ រួសរាន់ឡើង កន្លែងមានកំណត់ សូមកុំឱ្យឱកាសដ៏ល្អមួយនេះរំលងផុតទៅឱ្យសោះ។

គួរបញ្ជាក់ផងដែរថា សម្រាប់ការចូលរួមការតាំងពិព័រណ៍គឺមិនគិតថ្លៃនោះទេ លើសពីនោះលោកអ្នកអាចធ្វើការអញ្ញើញមកកាន់ស្ដង់ Orkun App ដែលមានលេខរៀង B17 ដើម្បីមានឱកាសចូលរួមលេងហ្គេមកម្សាន្ដនិងទទួលនូវកាដូរអនុស្សាវរីយ៍ជាច្រើនផងដែរ។ កុំភ្លេចចូលរួមឲ្យបានច្រើនកុះករទាំងអស់គ្នា។ Orkun App រង់ចាំលោកអ្នកនៅទីនោះ៕

Photo 2023 05 19 15 15 34

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia