OPPO ធ្វើផ្លេតហ្វមឱ្យហ្វេនឌីហ្សាញទូរស័ព្ទបត់ហើយ អាចឈ្នះទូរស័ព្ទបត់មិនទាន់ចេញទៀត
Makara Rin
OCTOBER 16 2023
អេឡិចត្រូនិក
175 views
2 mins read

OPPO ហៅហ្វេនជួយឌីហ្សាញទូរស័ព្ទបត់លើវេបសាយពិសេសមួយ ឌីហ្សាញហើយមានឱកាសឈ្នះទូរស័ព្ទបត់ដែលមិនទាន់ចេញលើទីផ្សារទៀត។

ថ្មីៗនេះនៅលើគណនី x ផ្លូវការរបស់ក្រុមហ៊ុន OPPO បានធ្វើការបង្ហោះពី Challenge ឬក៏ហ្គេមមួយ សម្រាប់អ្នកគាំទ្ររបស់ខ្លួន ធ្វើការឌីហ្សាញស្មាតហ្វូន បត់ ឬគេហៅថា Foldable Phone នោះ។

យុទ្ធនាការទីផ្សារបែបទំនើបមួយនេះស្ថិតក្រោមឈ្មោះថា Foldables Reimagined ដោយនៅក្នុងទំព័រនោះ OPPO រៀបរាប់ថា អ្នកប្រើប្រាស់អាចចូលទៅធ្វើការឌីហ្សាញ ហើយដាក់សម្ពោធ ស្មាតហ្វូនបត់អេក្រង់ ដើម្បីបានឱកាសក្នុងការឈ្នះ ទូរស័ព្ទបត់ជំនាន់ចុងក្រោយ។

នៅក្នុងយុទ្ធនាការនេះអ្នកប្រើប្រាស់អាចធ្វើការឌីហ្សាញទូរស័ព្ទបត់នោះ ទៅតាមការជ្រើសរើសជម្រើសងាយៗដែលOPPO ដាក់ឱ្យអាចជាសមត្ថភាពកាមេរ៉ា មុខងារផ្សេងៗ ហើយចុងក្រោយយើងអាច Save អ្វីដែលយើងឌីហ្សាញនោះទុក រួចហើយ ផុសនៅលើ x ជាមួយនឹង Hashtag Foldable reimagined នឹងអាចមានឱកាសជាមួយទទួលបានស្មាតហ្វូនជាមួយនឹងក្រុមហ៊ុន Oppo Global។

យ៉ាងណាសម្រាប់អ្នកលេងនៅខ្មែរយើងមិនដឹងថាមានឱកាសទទួលបានដែរ ឬ អត់ ប៉ុន្តែគ្រប់គ្នាសុទ្ធតែអាចចូលលេងបាន។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia