ព្រឹត្តិការណ៍ពិសេសៗពីការសម្ពោធជាផ្លូវការនូវស្មាតហ្វូន OPPO Reno11 Series 5G
Makara Rin
FEBRUARY 24 2024
PR
90 views
4 mins read

កម្មវិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី OPPO Reno11 Series 5G បានសម្ពោធជាផ្លូវការហើយ ជាមួយនឹងបរិយាកាសដ៏អធកអធម ក្រោមការយាងចូលរួមពីភ្ញៀវកិត្តិយសពិសេស ព្រះនាងតូច ជេនណា ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO ទាំង 3 រូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និងរ៉េត ស៊ូហ្សាណា ព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូប ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ 

Photo 2024 02 24 21 19 30

Photo 2024 02 24 21 19 34

OPPO បានដាក់បង្ហាញស្មាតហ្វូន OPPO Reno11 Series 5G ជំនាន់ថ្មីរបស់ខ្លួនរហូតទៅដល់ 3 ម៉ូដែល ដែលរួមមាន Reno11 5G, Reno11 F និង Reno11 Pro 5G ទាំងការឌីហ្សាញ ប្រព័ន្ធកាមេរ៉ា កម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យា AI គឺសុទ្ធសឹងតែជាបច្ចេកវិទ្យាចុងក្រោយ។  

Photo 2024 02 24 21 18 24

សម្រាប់ការរចនាឌីហ្សាញដ៏ថ្មីស្រឡាងដែលមិនធ្លាប់មានពីមុនមក បានបំផុសគំនិតពីធម្មជាតិពិតៗ ដែលផ្តល់ជូននូវភាពស្រស់ស្រាយរាល់ពេលដែលយើងសម្លឹងមើល។ រីឯ គុណភាពប្រព័ន្ធកាមេរ៉ាថតរូប Portrait បានអាប់ដេតកាន់តែប្រសើរជាងមុន ដែលធ្វើឲ្យអ្នកទទួលបានរូបភាពហាក់ដូចជាថតរូបក្នុងស្ទីឌីយោ ទាំងគុណភាព ការចាប់ប្លង់ និងពន្លឺនោះទេ។ បន្ថែមពីនេះជាមួយមុខងារ 2x optical zoom អាចទាញផ្ទៃខាងក្រោយមកកាន់តែកៀករូបមនុស្ស និងធ្វើឲ្យព្រាលផ្ទៃខាងក្រោយ ធ្វើឲ្យរូបភាព Portrait កាន់តែលេចធ្លោ និងនៅតែអាចរក្សាទម្រង់មុខមនុស្សបានស្អាតធម្មជាតិ មិនធ្វើឲ្យខូចទ្រង់ទ្រាយនោះទេ។ លើសពីនេះ OPPO Reno11 Series 5G ទាំងនៅលើកាមេរ៉ាមុខ និងក្រោយអាចថតវីដេអូបានកម្រិត 4K ។ ចំពោះអេក្រង់វិញ OPPO Reno11 Series 5G បំពាក់ជាមួយអេក្រង់ប្រភេទ 3D គាំទ្រដោយកញ្ចក់ AMOLED Display មានគែមកោង និងមានទំហំ 6.7Inch ព្រមទាំងមានសមត្ថភាពខ្ពស់អាចបង្ហាញរូបភាព និងវីដេអូចេញបានក្នុងកម្រិត FHD+ ថែមទៀតផង។ ចំណែកថាមពលថ្មវិញ Reno11 និង Reno11 F មានកម្លាំង 5000mAh និងគាំទ្របច្ចេកវិទ្យា 67W SUPERVOOC ដោយឡែក Reno11 Pro មានកម្លាំងថ្ម 4600mAh និងគាំទ្របច្ចេកវិទ្យា 80W SUPERVOOC ។ 

Photo 2024 02 24 21 36 43

ក្រៅពីនេះ OPPO ក៏មានសម្ពោធប្រព័ន្ធប្រតិបត្តិការថ្មី ColorOS 14 ដែលមានមុខងារពិសេសៗជាច្រើនដូចជា Smart Image Matting, File Dock, Smart Touch និងមុខងារ LinkBoostលើសពីនេះទៅទៀត ក៏មានការប្រកាសផលិតផល IOT ដូចជា OPPO Pad Neo, OPPO Watch X និងកាសឥតខ្សែ OPPO Enco Bud2 ពណ៌ថ្មីផងដែរ 

Photo 2024 02 24 21 18 15

  • សម្រាប់ថេប្លេតជំនាន់ថ្មី OPPO Pad Neo រចនាមកជាមួយអេក្រង់ ReadFitម្រិត 2.4K ទំហំ 11.4” និងអាចប្រើប្រាស់ស៊ីមកាតដោយគាំទ្រសេវា 4G LTE និង Wifi ជាមួយថាមពលថ្មធំ 8000mAh ដែលមានបច្ចេកវិទ្យាសាកថ្មរហ័ស 33W SUPERVOOC ព្រមទាំង RAM 16GB ((8+8GB) និង ROM 128GB ផ្តល់ជូនលោកអ្នកនូវភាពរីករាយគ្មានដែនកំណត់គ្រប់ទីកន្លែង។ 

Photo 2024 02 24 21 19 26

  • សម្រាប់ OPPO Enco Buds2 ជាកាសឥតខ្សែជំនាន់ថ្មីនឹងផ្តល់ឲ្យអ្នកនូវបទពិសោធសំឡេងដ៏អស្ចារ្យឥតដែនកំណត់ និងអាចឲ្យអ្នកប៉ះបញ្ជាផ្ទាល់លើកាស រាល់ពេលចង់ផ្លាស់ប្តូរបទចម្រៀង បន្ថយឬបន្ថែមសំឡេង និងទទួលការហៅចូលបានយ៉ាងងាយស្រួលដោយមិនចាំបាច់ចុចផ្ទាល់លើទូរស័ព្ទ។ 
  • សម្រាប់ OPPO Watch X នាឡិកាវៃឆ្លាតជំនាន់ថ្មី ដែលមានរចនាបថរូបរាងកាលីបស្រស់ស្អាត ទាន់សម័យ កម្រាស់ស្តើង ស័ក្កសមជាមួយជីវិតប្រចាំថ្ងៃ ដោយភ្ជាប់មកនូវមុខងារប្រើប្រាស់ទំនើបៗជាច្រើន។ 

Photo 2024 02 24 21 19 09

Photo 2024 02 24 21 19 00

តោះ!​ កក់ទុកមុនចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី02 មីនា 2024 លើស្មាតហ្វូនស៊េរីថ្មី OPPO Reno11 Series 5G ទាំង 3 ម៉ូដែល Reno11 Pro 5G $599 | Reno11 5G $449 | Reno11 F 5G $339 នឹងទទួលបានកាដូរួមមានដូចជា  

  • រាល់ការកក់ទុកមុន Reno11 Pro 5G | Reno11 5G ថែមជូន ៖
  • បណ្ណប្តូរអេក្រង់ 1ឆ្នាំ តម្លៃ $89  
  • កាតាបស្ពាយដ៏ស្រស់ស្អាត តម្លៃ $39 
  • ស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 
  • រាល់ការកក់ទុកមុន Reno11 F 5G ថែមជូន ៖ 
  • បណ្ណប្តូរអេក្រង់ 1ឆ្នាំ តម្លៃ $69 
  • កាតាបស្ពាយដ៏ស្រស់ស្អាត តម្លៃ $39 
  • ស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 

429661635 785706676917587 3697506338472541575 N

សម្រាប់ផលិតផល IoT រួមមាន OPPO Pad Neo តម្លៃ $299 | OPPO Watch X | OPPO Enco Buds2  អាចរកទិញបានចាប់ពីថ្ងៃទី03 ខែមីនា 2024 នេះតទៅ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia