និស្សិតជាមកពីវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា NPIC ជាច្រើននាក់ បានបង្ហោះដ្រូនចំនួន១០០គ្រឿងក្នុងពេលតែមួយ ឱ្យចេញជារូបភាពផ្សេងៗ ដើម្បីលម្អភ្នែក និងបង្ហាញពីភាពច្នៃប្រឌិត ខណៈដ្រូនទាំងនោះបញ្ជាចេញពីមនុស្សតែម្នាក់ប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី១៣ ខែសីហា កន្លងទៅថ្មីៗនេះ។
នៅក្នុងខ្សែវីដេអូដែលមានរយៈពេល ៥:៣៤នាទី នោះ និស្សិតឈ្មោះវីរៈសិទ្ធិបានឱ្យដឹងថា “ដ្រូននេះដែលបានបង្ហោះនេះ គឺយើងរៀបតាមម៉ាទ្រីស ដើម្បីបង្ហាញជាអក្សរ ដោយបង្ហោះចេញនៅលើផ្ទៃដី៥x២០ និងសរុបទាំងអស់ចំនួន១០០ដ្រូន។ លោកបានបន្តថា នៅក្នុង១អក្សរគឺយើងប្រើដ្រូនចំនួន២៥ និងមាន៤ក្រុមផ្សេងគ្នា ដើម្បីបង្ហាញឱ្យបាន៤អក្សរក្នុងមួយម៉ាទ្រីស។
កាលពីដំបូងឡើយ នៅពេលដែលយើងចង់បានអក្សរអ្វីមួយ គឺយើងត្រូវរៀបដ្រូនឱ្យចេញជារូបអក្សរហ្នឹងតែម្ដង ប៉ុន្តែវិធីសាស្រ្តថ្មីៗដែលយើងទើបនឹងរកឃើញក្រោយៗមកទៀតនេះ គឺយើងរៀបវាជាម៉ាទ្រីស ព្រោះវាលឿន បើយើងចង់បានជាអក្សរ ឬរូបអ្វីមួយគឺវាលឿន។”
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូពេញ ខាងក្រោមនេះ៖
អត្ថបទដោយ៖ ផែន ផាន់ណា