NFT កំពុងក្លាយជាទីពេញនិយមពីសំណាក់មនុស្សជាច្រើន ក្រោយមានបុគ្គលល្បីៗជាច្រើន ផ្ដើមទិញ និង ជួញដូរ។
ថ្មីៗនេះមានរឿងគួរឱ្យភ្ញាក់ផ្អើលមួយដែរ ដោយវិចិត្រករអាមេរិកាំងមួយរូបឈ្មោះថា Robnness បានលក់ NFT របស់គាត់ក្នុងតម្លៃរហូតដល់ទៅ២៥២ ០០០ ដុល្លារ ទាំងដែររូបនោះមិនមានជាអ្វីពិសេសខ្លាំងណាស់ណានោះទេ ពោលគឺរូបធុងសម្រាមមួយប៉ុណ្ណោះ។
ឈ្មោះជាវិចិត្រករ តែលោក Robness ក៏បានប្រាប់ទៅកាន់សារព័ត៌មាន AFP ថា គាត់មិនដឹងថាគាត់នឹកឃើញគំនូរនេះពីណានោះទេ គាត់ប្រហែលៗថាដូចជាយកពី Google។
NFTs ជាកូដកុំព្យូទ័រពិសេសមួយនៅលើប្រព័ន្ធបច្ចេកវិទ្យា Blockchain ដែលអាចបញ្ជាក់ពីភាពជាម្ចាស់ស្នាដៃ នៃស្នាដៃច្នៃប្រឌិតណាមួយ។
កាលពីឆ្នាំ ២០២១ កន្លងទៅ ទីផ្សារ NFTs មានការជួញដូរច្រើនជាង ៤០ពាន់លានដុល្លារ នេះបើតាមក្រុមហ៊ុនវិភាគទិន្នន័យ Chainalysis។
ហើយបើពិនិត្យឱ្យជាក់មែនទែន NFT ដែលកើនតម្លៃ ដោយសារតែមានគេស្គាល់ច្រើន ឬ បុគ្គលល្បីៗលើកឡើង។
ក្នុងចំណោម NFT រាប់លាន NFT ខ្លះក៏មិនមានតម្លៃនោះដែរ ហើយខ្លះទៀតគ្រាន់តែជាការល្បីមួយឆាវប៉ុណ្ណោះ តែក៏មានខ្លះតម្លៃកប់ពពកដែរ៕