បើយោងតាមការចេញផ្សាយនៅលើផេកក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្រុមហ៊ុនធំៗចំនួន១០ រួមមាន៖ ធនាគារឯកទេស AEON, ក្រុមហ៊ុន,ក្រុមហ៊ុន Cambodia Angkor, ផ្សារទំនើប ម៉ាក្រូ, ធនាគារ CAB BANK, ក្រុមហ៊ុន គីម ម៉ិច ខនស្រ្តាក់សិន និង អ៊ិនវេសមេន),ក្រុមហ៊ុន Onion Mobility Co,. Ltd ,ធនាគារហត្ថា, ក្រុមហ៊ុន MEKONGNET, ក្រុមហ៊ុន ZUT HOME, ក្រុមហ៊ុន ONION MOBILITY, ក្រុមហ៊ុន GFG និង ក្រុមហ៊ុន INVESTM នឹងផ្តល់ឱកាសការងារសរុបចំនួន ៧៤១ កន្លែង សម្រាប់ សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA)។
ក្នុងសេចក្ដីជូនដំណឹងបានឱ្យដឹងថា ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសន៍ផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។