ថ្មីៗនេះលោក MrBeast ដែលគេស្គាល់ថាជាស្ដេចយូធូបម្នាក់ ក្នុងចំណោមច្រើននាក់ទៀតលើពិភពលោក បានបង្ហាញពីសារខ្លីមួយដែលលោកត្រូវបានគេអញ្ជើញឱ្យទៅចូលរួមជិះនាវាមុជទឹកទៅមើលខ្មោចកប៉ាល់ទីតានិក ដែលបានលិចតាំងពីឆ្នាំ១៩១២ ប៉ុន្តែត្រូវបានលោក MrBeast បដិសេដលើការអញ្ជើញនេះ ព្រោះភ័យខ្លាច។
MrBeast បានបង្ហោះថានៅលើ Twitter ជាមួយនឹងសំណេរខ្លីថា “កាលពីដើមខែមិថុនានេះ ខ្ញុំត្រូវបានគេអញ្ជើញឱ្យជិះនាវាមុជទឹក ទៅមើលខ្មោចកប៉ាល់ទីតានិក ប៉ុន្តែខ្ញុំបាននិយាយថាទេ ព្រោះខ្ញុំមិនហ៊ានជិះពីលើវាទេ”។ ដោយឡែកនៅក្នុងសារខ្លីដែលគេអញ្ជើញលោកនេះដែរបានសរសេរថា “ជាមួយគ្នានេះដែរ ខ្ញុំនឹងទៅមើលកប៉ាក់ទីតានិកនៅចុងខែនេះ ហើយពួកយើងពិតជារំភើបប្រសិនបើមានអ្នកចូលរួមដំណើរមួយនេះ។”
គូសបញ្ជាក់ថា MrBeast បានបដិសេដសំណើរខាងលើ ទើបលោកមិនបានទៅជិះក្នុងនាវាមុជទឹកនោះ។ យ៉ាងណាមិញនាវាមុជទឹកដែលបានជិះទៅមើលកប៉ាក់ទីតានិក ត្រូវបានបាត់សញ្ញា និងមិនអាចទាក់ទងបាន បន្ទាប់ពីនាវានោះចុះក្នុងទឹកសមុទ្រប្រហែលជិត២ម៉ោង ហើយប៉ុន្មានថ្ងៃក្រោយមក ក្រុមហ៊ុន OceanGate បានសន្មត់ថា នាវានេះបានផ្ទុះនៅក្រោមទឹកសមុទ្រ ហើយអ្នកជិះដែលជាសេដ្ឋី អ្នកបើកបរនាវា និងយុវជនអាយុ១៩ឆ្នាំម្នាក់ សរុបទាំងអស់៥នាក់ បានស្លាប់បាត់បង់អាយុជីវិតអស់ទៅហើយនៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ៕
អត្ថបទដោយ៖ ផែន ផាន់ណា