ល្បី Metaverse យូរហើយ តែមិនដឹងជាអ្វីឱ្យប្រាកដ? ២០២៣​ មេ Facebook បើកថ្នាក់បង្រៀនពី Metaverse
Navasiri Morm
JANUARY 29 2023
ឌីជីថល
174 views
1 min read

ចាប់តាំងពីចុងឆ្នាំ២០២១​ ក្រោយលោក Mark Zuckerberg បានប្ដូរឈ្មោះក្រុមហ៊ុនពី Facebook ទៅជា Meta និងបានប្រកាសវិនិយោគទៅលើការបង្កើតពិភពសុប្បនិម្មិត​ Metaverse មក បានធ្វើឱ្យ Metaverse ក្លាយជាប្រធានបទដ៏ក្ដៅគគុកដែលអ្នកនិយមបច្ចេកវិទ្យាជុំវិញពិភពលោក លើកយកមកជជែក។

យ៉ាងណាក៏ដោយ អ្វីដែលជាបញ្ហាគឺទោះបីជាពិភពសុប្បនិម្មិត​ Metaverse ត្រូវបានគេលើកយកមកជជែកច្រើនក៏ពិតមែន ប៉ុន្ដែមនុស្សហាក់មិនទាន់ស្គាល់ច្បាស់នៅឡើយទេថា តើអ្វីជា Metaverse ឱ្យប្រាកដ? មានប្រយោជន៍អ្វី? ប្រើសម្រាប់ទំនាក់ទំនងគ្នាបានយ៉ាងដូចម្ដេច? ដោយសារតែមនុស្សមិនសូវយល់ពី Metaverse បូករួមនឹង Metaverse ហាក់ដូចជាបច្ចេកវិទ្យា ឬក៏ជារឿងថ្មីសម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិតផងនោះ ជាហេតុ Metaverse មិនទាន់រីកចម្រើនខ្លាំង និងមិនទាន់សូវមានមនុស្សប្រើច្រើនប៉ុន្មាននោះទេ។ ហើយក្រុមហ៊ុនដូចជា Meta ដែលខំបោះទុនអស់ទៅ ១៥ពាន់លានដុល្លារ វិនិយោគទៅលើ Metaverse ក៏មិនទាន់ទទួលបានប្រាក់ចំណូលត្រឡប់មកវិញផងដែរ។

ដោយមើលឃើញពីបញ្ហានេះ ក្រុមហ៊ុន Meta បានប្រកាសបើកវគ្គថ្មីដែលមានចំណងជើងថា តើអ្វីជា Metaverse? បើកឱ្យអ្នកប្រើប្រាស់អ៊ីនធឺណិតទូទាំងពិភពលោក អាចរៀនបានដោយឥតគិតថ្លៃ ឬអាចបង់ប្រាក់ដើម្បីទទួលបានសញ្ញាបត្របញ្ជាក់ផងដែរ។

សម្រាប់អ្នកដែលចង់រៀនអាចធ្វើការចុចតំណរលីងនេះបាន៖ ចុចទីនេះ

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia