មែនទែនទៅបច្ចុប្បន្ននេះ Messenger មានមុខងារពិសេសមួយដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាទូទៅតែម្តងគឺ Message Unsent មានន័យថាវាអាចឱ្យយើងដឹងរាល់ពេលដៃគូរម្ខាងទៀតលុបសារនោះចោល ។
ដោយឡែកសម្រាប់ Messenger ឥឡូវកាន់តែទំនើបក៏ដូចជាសុវត្តិភាពជាងមុនជាមួយនឹងការអភិវឌ្ឍលើមុខងារ end-to-end-encrypted ដោយបានបន្ថែមនូវចំណុចពិសេសៗជាច្រើនលើការផ្ញើរសារបែប disappearing message ។
ដោយយោងទៅតាមការបង្ហោះសារលើបណ្តាញសង្គម Facebook របស់ Mark Zuckerberg ផ្ទាល់បានឱ្យដឹងថា ចំពោះមុខងារ disappearing message ក្នុង Secret Conversation ពេលដែលអ្នកចង់ Screenshot លើឈែតរបស់នរណាម្នាក់នោះវានឹងលោតប្រាប់គេថាយើងបាន Screenshot ឈែតរបស់គេថែមទៀតផង។
អត្ថបទដោយ៖ រិន មករា