មានតំបន់ជាច្រើនដែលមិនសូវមានអ៊ីនធើណេតទៅដល់ ដែលជាហេតុធ្វើពិបាកក្នុងការមើល Maps ស្វែងរកទីតាំង និងត្រូវប្រឈមនឹងការវង្វេងផ្លូវ។ ដើម្បីបង្ការការដាច់អ៊ីនធើណេត ពេលទៅតំបន់គ្មានសេវាទូរស័ព្ទ ដូចជាក្នុងព្រៃជ្រៅជាដើម ចាបខៀវសូមណែនាំ App មួយ ដែលអាចឱ្យលោកអ្នកអាចមើល Maps ឬផែនទីដោយមិនចាំបាច់មានអ៊ីនធើណេតក៏បាន។
App នេះមានឈ្មោះថា Maps.me ដែលជា App មើល Maps ដោយមិនចាំបាច់មានអ៊ីនធើណេត ហើតរបៀបនៅក្នុងការប្រើប្រាស់នោះ យើងគ្រាន់តែចូលទៅកាន់ App ភ្លាម វានឹងប្រាប់ឱ្យយើងទាញយកទិន្នន័យ Map នៅក្នុងប្រទេសកម្ពុជាទាំងមូល។ នៅពេលទាញយកទិន្នន័យនេះហើយ ទោះយើងមិនបើកអ៊ីនធើណេត ក៏យើងអាចមើលដឹងថាខ្លួនឯងកំពុងឈរនៅតំបន់ណា ស្រុកណា និងខេត្តណាមួយជាដើម។