Apple កំពុងតេស្ត Mac Pro ដាក់ RAM 192GB និងត្រៀមបញ្ចេញ MacBook Pro និង Mac Mini ផងដែរ
Makara Rin
OCTOBER 24 2022
អេឡិចត្រូនិក
361 views
3 mins read

កាលពីឆ្នាំ2020កន្លងទៅ ក្រុមហ៊ុន Apple បានធ្វើការផ្លាស់ប្តូរឈីបពី​ Intel processors ទៅប្រើ Apple Silicon វិញដោយដាក់ឱ្យប្រើនៅលើ Mac Computer ទាំងអស់ ហើយបច្ចុប្បន្ននេះ​ Apple បានបន្តប្រើឈីបនេះនៅលើ Mac Pro ទៀត ដោយគេបានកំពុងតេស្តវាជាមួយនឹងការបន្ថែម RAM កាន់តែធំ​ជាងមុនមិនដែលធ្លាប់មាន។

ដោយយោងទៅតាម​ការចុះផ្សាយរបស់ Bloomberg បានឱ្យដឹងថា ចំពោះ Mac Pro ដែលប្រើទៅដោយ​ Apple Silicon នេះគឺអាចនឹងចេញលក់នៅក្នុងឆ្នាំ2023 តែមិនប្រាកដខែណាមួយឱ្យជាក់លាក់នោះទេ ដោយឥឡូវនេះកំពុងស្ថិតក្នុងដំណាក់កាលតេស្ត។ លើសពីនេះទៅទៀត Apple ក៏គ្រោងនឹងបង្ហាញខ្លួន Mac Mini និង MacBook Pro នៅប៉ុន្មានខែក្រោយនេះផងដែរ។

Mac Pro

ក្នុងនោះផងដែរចំពោះ Mac Pro គឺជាប្រភេទម៉ាស៊ីនសម្រាប់ធ្វើការកម្រិតខ្ពស់ រួមជាមួយនឹងការបំពាក់ទៅដោយឈីបដែលមានកម្លាំងខ្លាំងជាងប្រភេទឈីប M2 Max រហូតដល់3ទៅ4ដង ហើយឈីបមួយនេះគឺហៅថា M2 Ultra និង M2 Extreme។ ហើយគេរំពឹងថាចំពោះ Mac Pro នេះនឹងមានជម្រើស CPU Core 24 និង 28 និង Graphic Core 76​​ និង 152 ក៏ដូចជា Storage 256GB ។

មិនតែប៉ុណ្ណោះ Mac Pro ដែលគេកំពុងតែតេស្តនេះគឺ អាចនឹងមាន RAM ឡើងរហូតទៅដល់​ 192GB ឯណោះរួមជាមួយនឹងការប្រើប្រាស់ទៅដោយប្រព័ន្ធប្រតិបត្តិការ macOs Vetura 13.3 ផងដែរ។

យ៉ាងណាមិញសម្រាប់​ Mac ពីរម៉ូឌែលទៀតដែលនឹងចេញមកមុនគេនោះគឺ MacBook Pro និង Mac Mini ក្នុងនោះផងដែរគេរំពឹងថា Apple នឹងបញ្ចេញ MacBook Pro 14អិញ និង 16អិញ ហើយ2ម៉ូឌែលនឹងបំពាក់ទៅដោយឈីប M2 Pro និង M2 Max ខណៈ M2 Max នឹងមាន 12 CPU Core ក៏ដូចជា 38​ Graphic Core។ បន្តែគេនៅតែបន្តប្រើជាមួយនឹង RAM 64GB ដដែល។

រីឯ Mac Mini វិញនឹងបំពាក់មកជាមួយឈីប M2 ដូចគ្នាទៅនឹង MacBook Air និង MacBook Pro 13អិញដែរ ហើយវាក៏មាន CPU Core 8 និង Graphic Core 10​ ផងដែ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia