កាលនីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ថ្មីៗនេះ បើយោងតាមផេកផ្លូវការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ដើម្បី ជួយគាំទ្រដល់ដំណើរការនិងធានានិរន្តរភាពការងារកសាងរដ្ឋាភិបាលឌីជីថល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៣២នាក់ ឱ្យបម្រើការងារតាមបណ្ដាអង្គភាពចំណុះអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដូចខាងក្រោម៖
- បុគ្គលិកអភិវឌ្ឍសុសវែរទូរសព្ទដែលប្រើប្រាស់ Flutter ចំនួន ៣នាក់
- បុគ្គលិកអភិវឌ្ឍផ្នែកខាងមុខប្រើប្រាស់ React និង Angula CLI ចំនួន ៣នាក់
- បុគ្គលិកជំនាញធ្វើតេស្តធានាគុណភាពប្រព័ន្ធ (QA-Tester) ចំនួន ២នាក់
- បុគ្គលិកអភិវឌ្ឍផ្នែកខាងក្រោយនិងអភិវឌ្ឍ API ចំនួន ៣នាក់
- បុគ្គលិកវិស្វករ DevOp (DevOp Engineer) ចំនួន ២នាក់
- បុគ្គលិកតេស្តសាកល្បងសុវត្ថិភាពនៃប្រព័ន្ធ (Penetration Tester) ចំនួន ២នាក់
- បុគ្គលិកដាក់ឱ្យប្រើប្រាស់ និងគាំទ្របច្ចេកវិទ្យាព័ត៌មាន (System Delivery and Support) ចំនួន ២នាក់
- បុគ្គលិកវិភាគទិន្នន័យ (Data Analyst) ចំនួន ២នាក់
- បុគ្គលិកសម្របសម្រួលគម្រោងព័ត៌មានវិទ្យា (IT Project Coordinator) ចំនួន ២នាក់
- បុគ្គលិកទំនាក់ទំនងសាធារណៈ សហប្រតិបត្តិការ និងផ្សព្វផ្សាយ ចំនួន ២នាក់
- បុគ្គលិកគោលនយោបាយ ចំនួន ១នាក់
- បុគ្គលិកនីតិកម្ម ចំនួន ១នាក់
- បុគ្គលិកសម្របសម្រួលកម្មវិធី ចំនួន ១នាក់
- បុគ្គលិកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ចំនួន ២នាក់
- បុគ្គលិករៀបចំផែនការ សរុប និងស្ថិតិ ចំនួន១នាក់។
១. លក្ខខណ្ឌនៃការជ្រើសរើស
- បេក្ខជនត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រឡើងទៅ ស្របតាមជំនាញជ្រើសរើស
- មានចំណេះដឹងភាសាអង់គ្លេសអាចប្រើការបាន
- មានឆន្ទៈ និងក្រមសីលធម៌បំពេញការងារ
- មានភាពស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះការងារ
- មានភាពអត់ធ្មត់ តស៊ូ និងឧស្សាហ៍ព្យាយាម
- មានសមត្ថភាពបំពេញការងារដោយឯករាជ្យ និងការងារជាក្រុម
- មានគំនិតផ្តួចផ្តើម និងច្នៃប្រឌិត
- ទទួលយកការបណ្តុះបណ្តាលចំណេះដឹងបន្ថែម
- ទទួលភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនពីអ្នកគ្រប់គ្រង។
២. ភារកិច្ច ការទទួលខុសត្រូវ និងគុណវុឌ្ឍិ
- សូមមើលនៅក្នុងផ្នែកភារកិច្ច ការទទួលខុសត្រូវ និងគុណវុឌ្ឍិតាមជំនាញនីមួយៗ ដែលភ្ជាប់មកជាមួយ សេចក្ដីជូនដំណឹងនេះ។
៣. ប្រាក់បៀវត្ស និងអត្ថប្រយោជន៍
- ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភប្រចាំខែស្របតាមមុខតំណែង សមត្ថភាព បទពិសោធ និងគុណវុឌ្ឍិរបស់បេក្ខជន
- ទទួលបានចំណេះដឹង និងជំនាញឯកទេសវិជ្ជាជីវៈបន្ថែមតាមរយៈការបណ្តុះបណ្តាលក្នុងនិងក្រៅប្រទេស ការអនុវត្តការងារជាក្រុម និងការបង្ហាញភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ
- ឱកាសក្លាយជាមន្ត្រីរាជការដោយផ្អែកលើសមត្ថភាពនិងសមិទ្ធកម្មការងារ។
៤. កាលបរិច្ឆេទទទួលពាក្យ និងនីតិវិធីនៃការជ្រើសរើស
- បេក្ខជន ឬបេក្ខនារី ដែលមានចំណាប់អារម្មណ៍ត្រូវបំពេញពាក្យស្នើសុំតាមរយៈតំណភ្ជាប់៖ https://bit.ly/3ZUK4ls ព្រមទាំងភ្ជាប់សំណុំឯកសារពាក់ព័ន្ធផ្សេងៗចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២3 វេលាម៉ោង ១៧:០០នាទី។
- បេក្ខជនដែលបានជាប់ដំណាក់កាលសម្រាំងជ្រើសរើស (Shortlist) នឹងត្រូវទាក់ទងឱ្យមកធ្វើបទបង្ហាញ ឬមកសម្ភាសជាមួយគណៈកម្មការជ្រើសរើស។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០៩២ ៨៨៦ ២៤២ ឬអ៊ីមែល [email protected]។
អត្ថបទដោយ៖ ផែន ផាន់ណា