អ្នកដែលប្រើ iPhone មួយចំនួនប្រាកដជាបានជួបហើយពេលខ្លះកម្មវិធីដែលមាននៅលើ iPhone គឺមានច្រើន ប៉ុន្តែមានកម្មវិធីខ្លះមិនសូវជាមានប្រយោជន៍ឬអាចនិយាយបានថាមិនសូវជាមានតម្រូវការក្នុងការប្រើប្រាស់ច្រើនគួបផ្សំជាមួយនឹងការតម្រៀបមិនបានត្រឹមត្រូវតៀតគឺរឹតតែពិបាកតែម្តង។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងនៅតែមានវិធីមួយដែលអាចយក App សំខាន់ៗដែលយើងត្រូវការទាំងនោះមកដាក់លើ Lock Screen បានដោយមិនចាំបាច់ចូលទៅរកអូសចុះអូសឡើងនាំតែរញ៉េរញ៉ៃទេ។ ហើយថ្ងៃនេះចាបខៀវ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីរបៀបយក App ចេញមកក្រៅដាក់នៅលើ Lock Screen ហើយវាអាចប្រើបានទាំងនៅលើ Dynamic Island របស់ iPhone 14 Pro Model នឹងសេរីក្រោមដែលឡើងដល់ iOS 16 ។
- ចូលទៅទាញយកកម្មវិធីមួយឈ្មោះ Lock Launcher
- បើកកម្មវិធីនោះហើយចុចលើ Favorites
- ចុចលើពាក្យ Add Action បន្ទាប់មកចុចលើពាក្យ Choose Action
- បន្ទាប់មកស្វែងរក App ណាដែលអ្នកចង់ដាក់វានៅលើ Lock Screen ហើយចុចលើ App នោះ
- ហើយធ្វើការដាក់ឈ្មោះ(មិនដាក់ក៏បាន) ឬប្តូរ icon បន្ទាប់មចុចលើពាក្យ Save ជាការស្រេច
ដើម្បីពង្រីកវាឱ្យធំ
- ចុចលើរូបឆ័ត្រនៅខាងលើគេ
- បន្ទាប់មកអ្នកអាចធ្វើការកំណត់ទៅតាមទំហំដែលចង់បាន
អត្ថបទដោយ៖ រិន មករា