YouTube ក្លាយជារបរថ្មីសម្រាប់មនុស្សសម័យបច្ចេកវិទ្យា ហើយសព្វថ្ងៃនេះក៏មានអ្នកខ្លះក្លាយជាសេដ្ឋីបាត់ទៅហើយ ដោយសារតែ YouTube នេះដែរ រីឯអ្នករកលុយពី YouTube នៅស្រុកយើងវិញ ក៏មានខ្លះកំពុងតែបូមលុយពី Google រាប់ម៉ឺនដុល្លារក្នុងមួយខែៗដែរ។
យ៉ាងណាក៏ដោយកន្លងមកនៅមានប្រិយមិត្តយើងច្រើន ចោទជាសំណួរមកកាន់ Technology Cambodia ថាបើចង់ចាប់ផ្ដើមរកលុយដែរ គួរទៅរៀននៅឯណា។ ហេតុនេះក្នុងអត្ថបទនេះខ្ញុំសូមបង្ហាញនូវវេបសាយមួយ របស់ YouTube តែម្ដងដែលមានបង្រៀនពីរបៀបក្នុងការធ្វើ ឆានែល និងរកលុយនៅលើវិស័យមួយនេះ។
YouTube មានវេបសាយឈ្មោះថា Creator Academy មួយសម្រាប់បង្រៀនអ្នកដែលចង់ដឹង ចង់ប្រឡូកទៅលើការរកលុយពីិវិស័យវីឌីអូអនឡាញនេះ ហើយសម្រាប់អ្នកចងចង់ចេះសូមចុចចូលតាមតំណរនេះ៖ https://creatoracademy.youtube.com/page/home
នៅក្នុងវេបសាយនេះមានមេរៀនគ្រប់បែបយ៉ាងទាក់ទងនឹង YouTube ចាប់ផ្ដើមពី មូលដ្ឋានគ្រឹះ ចូលទៅកាន់យុទ្ធសាស្ត្រធ្វើវីឌីអូ បន្តដោយរបៀបធ្វើវីឌីអូ ការធ្វើនិងរៀបចំឆានែលឱ្យត្រូវ ការរកលុយនិងបម្លែងឆានែលជាអាជីវកម្ម ក៏ដូចជាបង្ហាញពីគោលការណ៍ច្បាប់ទម្លាប់មួយចំនួនដែលម្ចាស់ឆានែលត្រូវគោរពតាម។
នៅក្នុងមេរៀននីមួយៗត្រូវបានបង្ហាត់បង្ហាញដោយអ្នកជំនាញមកពីខាង YouTube ផ្ទាល់ក៏ដូចជា YouTuber ដែលកំពុងតែរកលុយគ្រាក់ៗពី YouTube។
សោកស្ដាយដែរ វេបសាយមួយនេះមិនទាន់មានជាខេមរភាសា នោះទេ ហេតុនេះប្រសិនបើអ្នកចង់រៀនជាភាសាខ្មែរ អាចចូល YouTube ហើយស្វែងរកមេរៀនជាភាសាខ្មែរវិញ ឬក៏អាចទិញមេរៀនគេដែលមានស្រាប់ៗយកមករៀនក៏បានដែរ៕
