នៅក្នុងរដូវកាល FIFA World Cap ឆ្នាំ២០២២ នេះ អ្នកដែលតែងតែគាំទ្រវិស័យកីឡាទាំងក្នុងនិងក្រៅប្រទេស ពិសេសគឺប្រភេទកីឡាបាល់ទាល់ ច្បាស់ជានៅមិនស្ងៀមជាមួយនឹងដំណើរការប្រកួតរបស់ក្រុមជំរើសជាតិ ឬក្លិបបាល់ទាល់ល្បីៗក្រៅប្រទេសឡើយ ខណៈរយៈពេលនៃព្រឹត្តិការណ៍នេះនឹងបន្តរហូតដល់ថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២។
ពេលវេលានៅច្រើនណាស់ សម្រាប់អ្នកដែលចង់ជុំគ្នីគ្នាមើលការប្រកួតផ្សេងៗ តែមិនចង់អស់ថ្លៃធ្វើដំណើរច្រើន ឥឡូវនេះ LM Car ដែលជាប្រភេទតាក់ស៊ីទំនើបនៅកម្ពុជា បានធ្វើការប្រូម៉ូតសិនពិសេស ជាកញ្ចប់គូប៉ុងបញ្ចុះតម្លៃរហូតដល់៤០% រហូតដល់ថ្ងៃបិទបញ្ចប់រដូលកាល FIFA World Cap នេះ។
ក្នុងឱកាសដ៏ពិសេសនេះ សម្រាប់លោកអ្នកដែលជិះរថយន្តរបស់ LM Car នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់៤០% ជារៀងរាល់ថ្ងៃក្នុងការធ្វើដំណើរ ដោយប្រើប្រាស់ប្រម៉ូកូដ “LMFWC2022”។ ប៉ុន្តែ LM Car ក៏មានលក្ខខណ្ឌមួយចំនួន ដើម្បីប្រូម៉ូកូដនេះ ដូចជា៖ ១. ការប្រម៉ូសិនមានចាប់តែពីម៉ោង ១០យប់ ដល់៥ព្រឹក ជារៀងរាល់ថ្ងៃ។ ២. ការប្រើប្រាស់កូដបានត្រឹមតែម្ដងក្នុង១ថ្ងៃ និងទី៣. ការបញ្ចុះតម្លៃមានរហូតដល់ចប់រដូវកាល FIFA world Cup 2022។
តោះ! ចង់ធ្វើដំណើរដោយមិនចាំណាយថវិកាច្រើន និងបានជិះរថយន្តប្រកបដោយសុវត្ថិភាព និងផាសុកភាព អាចចូលទៅទាញយក App របស់ LM Car បានទាំងនៅលើ App Store និង Play Store។
អត្ថបទដោយ៖ ផែន ផាន់ណា