ដូចដែលអ្នកបានដឹងហើយថា LG គឺបានបាត់មុខពីពិភពទីផ្សាទូរស័ព្ទអស់ជាច្រើនឆ្នាំហើយ មិនតែប៉ុណ្ណោះបច្ចុប្បន្ននេះក្រុមហ៊ុនទូរស័ព្ទល្បីៗមួយចំនួនក៏ចាប់ផ្តើមងើបឡើងមកប្រកួតគ្នាជាមួយនឹងប្រភេទទូរស័ព្ទអេក្រង់បត់ ក្នុងនោះផងដែរចំពោះប្រភេទទូរស័ព្ទពង្រីកអេក្រង់វិញគឺមិនសូវឃើញមានការប្រជែងគ្នាផលិតនោះទេ។
ជាមួយគ្នានេះដែរ មាន YouTuber ម្នាក់ដែលជាអ្នក Review បានធ្វើការបង្ហាញនូវទូរស័ព្ទអេក្រង់ពង្រីកថ្មី ដែលគេឱ្យឈ្មោះថា Rollable ។ ក្នុងវីដេអូនោះឃើញថា LG Rollable នេះគឺជាប្រភេទូរស័ព្ទអេក្រង់ពង្រីកដែលមានរាងស្តើង និងតូចល្មមស្រួលកាន់។
លើសពីនេះទៅទៀតវាដំណើរការលឿនទៅលើការពង្រីអេក្រង់ដោយគ្រាន់តែយកម្រាមបីអូសពីលើ ហើយចំពោះ Animation ឬចលនាកម្មវិធីវិញក៏ Smooth ដែរមិនមានការរអាក់រអួលពេលដែលអេក្រង់ត្រូវបានពង្រីកទេ។ មិនតែប៉ុណ្ណោះ LG Rollable នេះគឺមានកម្លាំងនៃការពង្រីកអេក្រង់ខ្លាំង អាចរុញសៀវភៅមួយយ៉ាងក្រាស់បាន។
ហើយបើតាមការបង្ហាញរបស់របស់អ្នក Review នៅក្នុងវីដេអូនោះបានឱ្យដឹងថា Rollable នេះប្រើប្រាស់ទៅដោយឈីប Snapdragon 888 RAM 2GB Storage 256GB ។
គូសបញ្ជាក់ផងដែរថា សម្រាប់ទូរស័ព្ទពង្រីកអេក្រង់ LG Rollable នេះគឺគេមិនទាន់ច្បាស់ថានឹងត្រូវចេញមុខលើទីផ្សារនៅថ្ងៃណានោះទេ ហើយនេះគ្រាន់តែជាការបែកធ្លាយចេញពីអ្នក Review ប៉ុណ្ណោះ ហើយជាមួយនឹងទូរស័ព្ទពង្រីកអេក្រង់នេះកន្លងមកក៏ឃើញខាង OPPO នឹងក្រុមហ៊ុនមួយចំនួនទៀតបញ្ចេញជា Prototype ដែរ ប៉ុន្តែមិនទាន់ឃើញជាផ្លូវការនៅឡើយទេ។
អត្ថបទដោយ៖ រិន មករា